ក្រុមហ៊ុន​ដូនពេញ (​ខេ​ម​បូ​ឌា​) គ្រុប ឧបត្ថម្ភ​ទឹក​ពិសា​ធម្មជាតិ​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​១៩

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែមីនា ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន ដូនពេញ (​ខេ​ម​បូ​ឌា​) គ្រុប បាន​ឧបត្ថម្ភ​ទឹក​ពិសា​ធម្មជាតិ ប្រូ​វី​ដា ចំនួន ៥០០​កេស ជូន​ដល់​គណៈកម្មការ​ជាតិ​ប្រយុទ្ធ នឹង​ជំងឺ​កូ​វី​ដ​១៩ (COVID-19) នៅ​ទីស្តីការក្រសួង​សុខាភិបាល សម្រាប់​ចូលរួម​ក្នុង​ប្រតិបត្តិការ ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩ (COVID-19) ដែល​កំពុង​តែ​បន្ត​គ្រោះភ័យ​ដោយ​គំរាម​មក​លើ​សុខភាព និង​ជីវិត​របស់​ប្រជាជន​កម្ពុជា​។

Loading...

ទឹក​ពិសា​ធម្មជាតិ ប្រូ​វី​ដា មាន​ប្រភព​ផុស​ចេញពី​តំបន់​ព្រៃ​ត្រូពិច​ធម្មជាតិ នា​ជួរ​ភ្នំ​ខេត្តកំពត សម្បូរ​ដោយ​សារធាតុចិញ្ចឹម​ដ៏​ច្រើន​សម្បូរ​បែប មាន​តុល្យ​ភាពល្អ​ប្រសើរ​បំផុត សម្រាប់​សុខភាព ដែល​មា​នទី​តាំងនៅ​ភូមិ​ស្នំ​ប្រាំពីរ ឃុំ​ម៉ាក់​ប្រាង្គ ស្រុក​ទឹកឈូ ខេត្តកំពត​។

ទូរស័ព្ទ​លេខ​៖ (+៨៥៥)៨៧ ៧៨៧ ៩៧៨ – ៨៧ ៧៨៤ ០៧៨ អ៊ី​ម៉ែ​ល​៖ delivery@provid-water.com គេហរ​ទំព័រ​៖ www.provida-water.com​។ ប្រូ​វី​ដា ជា​ទឹក​ពិសា​ធម្មជាតិ​ទី​១ នៅ​កម្ពុជា (PROVIDA is the 1st Natural Spring Water in Cambodia)៕ អត្ថបទ ៖ សហការី