សម្រេច​ផ្អាក​ការ​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​-១៩

រាជធានី​ភ្នំពេញ ៖ ដើម្បី​ចូលរួម​ទប់ស្កាត់ ការ​រីក​រាលដាល និង​ការ​ចម្លង​មេរោគ​កូ​វី​ដ​-១៩ (Covid-19) នៅ​ក្នុង​ឱកាស​ជួបជុំ​គ្នា​កម្សាន្ត​សប្បាយ​នា​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ នា​ពេល​ខាង​មុខ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច​ផ្អាក​ការ​រៀបចំ​សង្ក្រាន្ត​វត្ត​ភ្នំ​ដោយ​ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ខិតខំ​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដោយ​ប្រតិបត្តិ​តាម​វិធី​បង្ការ ដែល​ណែនាំ​ដោយ​ក្រសួងសុខាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

Loading...