កូ​វី​ដ​១៩ ៖ ក្រាស់ ឬ​ស្តើង​យប់​នេះ? ក្រាស់ ឬ​ស្តើង​យប់​នេះ?

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​យប់​ប្រជាពលរដ្ឋ​កម្ពុជា​ស្ទើរ​គ្រប់​រូប​តាមដាន​តួលេខ នៃ​ករណី​ឆ្លង​មេរោគ​កូ​វី​ដ​១៩​។ ខណៈ​មានការ​លេចឮ​ការ​សង្ស័យ​ថា ខេត្តកណ្តាល​អាច​នឹង​មាន​ពី​រក​ណី​នោះ ការ​បារម្ភ​កាន់តែ មាន​ច្រើន​ឡើង​ដោយ​ខ្លាច​វា​ឡើង​លើស​ខ្ទង់រយ​។ ប្រជាជន​កម្ពុជា​ទាំងអស់​សុទ្ធតែ​បារម្ភ​អំពី​វិបត្តិ​មេរោគ​មួយ​នេះ​។

Loading...

យើង​នឹង​តាមដាន​ទាំងអស់​គ្នា​ថា តើ​វា​នឹង​មាន​ករណី​ថ្មី​កាន់តែ​ច្រើន ឬ​ក៏​វា​ធ្លាក់​ចុះ​វិញ​។ ម្នាក់​ៗ​ចង់​ឲ្យ​វា​មាន​តិច ឬ​ក៏​គ្មាន​សោះ​នៅ​កម្ពុជា​។ ខេត្ត និង​ក្រុង​ចំនួន​១១ ក្នុង​ចំណោម ខេត្ត​ក្រុង​ចំនួន​២៥​បាន​ឆ្លង​មេរោគ​កូ​វី​ដ​១៩​នេះ ខណៈ​ដែល​ខេត្ត​ព្រះ​សី​ហនុមាន​ចំនួន​ច្រើន​ជាងគេ​រហូត​ដល់​៣៦​នាក់​ក្នុង​ចំណោម​៩៦​នាក់​នៅ​ទូ​ទាំង​ប្រទេស​។ ភាព​រាយ​ប៉ាយ​ខ្លាំង​នេះ ជា​ការ​ដាក់បន្ទុក​បន្ថែម​ទៀត​នាំ​ឲ្យ​មានការ​ពិបាក​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​រាលដាល​នៃ មេរោគ​កូ​វី​ដ​១៩​នេះ​៕ ដោយ ៖ សហការី