ចាប់​ឃាត់ខ្លួន​បាន​ហើយ ជនបរទេស​ម្នាក់​ដែល​ផ្តិត​ទឹកមាត់​ដាក់​លើ​លុយ​ក្លែងក្លាយ

486

រាជធានី​ភ្នំពេញ ៖ ជនបរទេស​ម្នាក់​ដែល​បាន​ផ្តិត​ទឹកមាត់​ដាក់​លុយ​ទុក​លើ​ទូ ATM នៅ​ម្តុំ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ខណៈ​ដែល​បាន​យកដៃ​ផ្តិត​ទឹកមាត់ ដក​លុយ​ក្លែងក្លាយ​ពី​ក្នុង​ហោប៉ៅ​មួយ​សន្លឹក​ដាក់​ទុក​ចោល​លើ​ទូ ATM ហើយ​បាន​ចាកចេញ​ទៅ កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០២០​នោះ។

Loading...

ពេ​លេ​នះ​នៅ​វេលា​ម៉ោង​០៨​យប់ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២០ កម្លាំង​ផែន​សន្តិសុខ និង​កម្លាំង​ខណ្ឌ​ប៉ុស្តិ៍ នៃ​អធិការ​ខណ្ឌដូនពេញ និង​អាជ្ញាធរ​សង្កាត់ ខណ្ឌ បាន​ធ្វើការ​តាម​រក​ឃើញ​នៅ​ចំណុច​ផ្លូវ ៦៣ កែង​ផ្លូវ​២០០ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ហើយ​បាន​រាយការណ៍​ជូន​ក្រសួងសុខាភិបាល ចុះ​មក​អន្តរាគមន៍​យក​ទៅ​កាន់​មន្ទីរពេទ្យ​ចាក់​អង្រែ ដើម្បី​យក​សំណាក​ទៅ​ធ្វើ​ពិនិត្យ និង​វិភាគ​៕ ដោយ ៖ ភី ផល