ប្រមុខ​រាជរដ្ឋាភិបាល​ស្នើ​រដ្ឋសភា​តែងតាំង និង​កែសម្រួល​សមាសភាព​រាជរដ្ឋាភិបាល​ចំនួន​១០​រូប

302

រាជធានី​ភ្នំពេញ ៖ លិខិត​លេខ​២៨៤ លស ចុះ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស្នើ​ជូន​ដល់​សម្ដេច​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​។ ដោយ​យោង​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​បង្កើន​ប្រសិទ្ធភាព​ការងារ​របស់​រាជរដ្ឋាភិបាល បាន​ស្នើ​ប្រធានរដ្ឋសភា​មេត្តា​អនុញ្ញាត​រៀបចំ​ការ​បោះ​ឆ្នោត​ផ្ដល់​សេចក្ដី​ទុកចិត្ត​របស់​រដ្ឋសភា​លើ​ការ​តែងតាំង និង​កែសម្រួល​សមាសភាព នៃ​រាជរដ្ឋាភិបាល ដូច​មាន​រាយ​នាម​ខាងក្រោម ៖

Loading...


១-​តែងតាំង​ទេស​រដ្ឋមន្ត្រី
1.​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ ​ជា ទេស​រដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេស​កម្ម​ពិសេស​)
2.​ ​ឯកឧត្តម ហ៊ឹ​ម ឆែម ​ ​ជា ទេស​រដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេស​កម្ម​ពិសេស​)
3.​ ​ឯកឧត្ដម អង្គ វង្ស​វ​ឌ្ឍា​នា ​ ​ជា ទេស​រដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេស​កម្ម​ពិសេស​)
4.​ ​ឯកឧត្ដម ត្រាំ អ៊ី​វ​តឹក ​ ​ជា ទេស​រដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេស​កម្ម​ពិសេស​)
5.​ ​ឯកឧត្ដម ពេជ្រ ប៊ុ​ន​ធិ​ន ​ ​ជា ទេស​រដ្ឋមន្ត្រី (​ទទួល​បន្ទុក​បេស​កម្ម​ពិសេស​)


២-​កែសម្រួល និង​តែ​តាំង​សមាសភាព​រដ្ឋមន្ត្រី
1.​ ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធ​ ​ជា រដ្ឋមន្ត្រី​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកវិទ្យា ណិ​ង​វិ​វា​នុ​វត្ត​ន៍
2.​ ​ឯកឧត្តម កើត រិ​ទ្ធ ជា ​ជា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌
3.​ ​ឯកឧត្ដម ជា វ៉ា​ន់​ដេ​ត​ ​ជា រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍
4.​ ​ឯកឧត្ដម ឈិ​ត សុ​ខុន​ ​ជា រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា
5.​ ​ឯកឧត្ដម ព្រុំ សុខា​ ​ជា រដ្ឋមន្ត្រីក្រសួង​មុខងារ និង​សាធារណៈ​។​
សូម​អាន​សេចក្ដី​លម្អិត​នៃ​លិខិត​ដូច​ខាងក្រោម ៖