ប្រទេស​អ៊ី​តា​លី​ស្លាប់​១០ ០០០, អេ​ស្បា​ញ​៦ ០០០ និង​ចិន​៣ ៣០០​នាក់ ដោយសារ​កូ​វី​ដ​-១៩

កូ​វី​ដ​-១៩ ៖ ប្រទេស​អ៊ី​តា​លី​, អា​ស្ប៉ា​ញ និង​ចិន មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ដោយ​អ៊ី​តា​លី ច្រើន​ជាងគេ​បំផុត ហើយ​អេ​ស្ប៉ា​ញ នៅ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ចំនួន​អ្នក​ស្លាប់​នៅ​ប្រទេស​នេះ​ឡើង​ហួស​ប្រទេស​ចិន​។

Loading...

ទូរទស្សន៍​រុ​ស្ស៊ី​បាន​រាយការណ៍​ថា ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ពិភពលោក​ឡើង​ដល់​ជាង ៣១ ០០០ នាក់​ហើយ ត្រឹម​រសៀល​ថ្ងៃ​ទី​២៩ ខែមីនា​នេះ​។ ក្នុង​ចំណោម​នោះ អ៊ី​តា​លី​មាន​អ្នក​ស្លាប់​ជាង​១​ម៉ឺន​នាក់ ហើយ​អេ​ស្ប៉ា​ញ មាន​អ្នក​ស្លាប់​៦ ០០០​នាក់ និង​ចិន​មាន​ចំនួន ៣ ៣០០​នាក់​។ តាម​តួលេខ​នេះ​ចំនួន​អ្នក​ស្លាប់​នៅ​ក្នុង​ប្រទេស​ទាំង​បី មាន​ចំនួន​ច្រើន​ជាង​ពាក់កណ្តាល​ចំនួន​អ្នក​ស្លាប់​ទូ​ទាំង​ពិភពលោក​ដោយសារ​កូ​វី​ដ​-១៩ ដែល​មាន​ចំនួន ៣១ ០០០​នាក់​។

ចំណែក​អ្នក​ឆ្លង​មេរោគ​កូ​វី​ដ​-១៩​នៅ​ក្នុង​ពិភពលោក​បាន​ឡើង​ដល់ ៦៧៧ ០០០​នាក់​ហើយ ដោយ​អា​មេ​រិ​ក​មាន​ចំនួន​ច្រើន​ជាងគេ​បំផុត​គឺ​ជាង​១២​ម៉ឺន​នាក់​៕ ដោយ ៖ សហការី