Covid-19 ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ១៤៦ ០០០នាក់ ក្នុងពិភពលោកបានជាសះស្បើយ ខណៈដែលអ្នកកើតជំងឺនេះ មានចំនួនសរុប៦៧៨ ០០០នាក់ គិតត្រឹមយប់ថ្ងៃ២៩ មីនានេះ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រុស្ស៊ី RT។
ក្នុងចំណោមអ្នកជាសះស្បើយទាំងអស់នោះគឺមានច្រើនជាងគេ នៅប្រទេសចិន ដោយមានអ្នកជាសះស្បើយចំនួន៧៥ ៥០០នាក់ ខណៈដែលប្រទេសដែលមានប្រជាជន ច្រើនជាងគេបំផុតនៅលើពិភពលោកនេះមានអ្នកឆ្លងកូវីដ-១៩ ចំនួន៨១ ០០០នាក់។ ចំណែកប្រទេសអ៊ីរ៉ង់ មានអ្នកជាសះស្បើយចំនួន១២ ៣០០នាក់ ខណៈដែលប្រទេសនេះ មានអ្នកជំងឺកូវីដ-១៩ ចំនួន៣៨ ០០០នាក់។
ចំពោះចំនួនអ្នកស្លាប់វិញ អ៊ីតាលីស្លាប់១០ ០០០, អេស្ប៉ាញ ៦ ០០០នាក់, ចិន ៣ ៣០០នាក់ ដោយសារកូវីដ-១៩ ខណៈដែលចំនួនអ្នកស្លាប់ដោយសារកូវីដ-១៩ ទូទាំងពិភពលោកមានចំនួនជាង៣១ ០០០នាក់៕ ដោយ ៖ សហការី