វីរុស​កូ​វី​ដ​-១៩ ជា​អាវុធ​ជីវសាស្ត្រ​បង្កើត​ដោយ​មនុស្ស​…​?

អត្ថបទ​ស្រាវជ្រាវ ៖ ខណៈ​ដែល​មេរោគ​កូ​វី​ដ​-១៩ កំពុង​តែ​រាលដាល​ពេញ​ពិភពលោក​នោះ គេ​ក៏​សង្កេត​ឃើញ​មាន ការ​ប៉ះ​សម្តី​គ្នា​រវាង​អា​មេ​រិ​ក និង​ចិន​ទៅ​លើ​រឿង​មេរោគ​នេះ​។ មានការ​ជជែក​ថា តើ​កូ​វី​ដ​-១៩ ជា​អាវុធ​ជីវសាស្ត្រ បង្កើត​ដោយ​មនុស្ស ឬ​យ៉ាងណា? យោង​តាម​សារព័ត៌មាន Forbes របស់​អា​មេ​រិ​ក​នោះ សូ​ម្បី​តែ​ព្រឹទ្ធសភា និង​អ្នកនយោបាយ​អា​មេ​រិ​កមួយ​ចំនួន​ក៏​បាន​ចោទសួរ​អំពី​ប្រភព​នៃ​ការ​កកើត​មេរោគ​នេះ​ដែរ​។

Loading...

លោក ថម ខូ​ថុ​ន សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​កម្នា​ក់បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់​ដឹង​ថា តើ​មេរោគ​កូ​រ៉ូ​ណា​វីរុស​នេះ មាន​ដើម​កំណើត​ចេញពី​ណា​មក​។ ខណៈ​មានការ​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​អា​មេ​រិ​ក និង​ចិន​នោះ អ្នក​វិទ្យាសាស្ត្រ​បាន​ប្រឹងប្រែង ធើ្វ​ការ​ស្រាវជ្រាវ និង​វិភាគ​សេ​ណេ​ទិ​ក​ទៅ​លើ​វីរុស​កូ​វី​ដ​-១៩​នេះ​។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​មិន​បាន​រក​ឃើញ​ភស្តុ​តាង​ដែល​ថា កូ​វី​ដ​-១៩ បង្កើត​ឡើង​ដោយ​មនុស្ស ដើម្បី​ធ្វើ​ជា​អាវុធ​ជីវសាស្ត្រ​នោះ​ទេ​៕ ដោយ ៖ សហការី