ពិតជា​អស្ចារ្យ​ណាស់ ! ស្ត្រី​អ៊ី​តា​លី​អាយុ​១០២​ឆ្នាំ​ម្នាក់ ជា​សះស្បើយ​ពី​កូ​វី​ដ​-១៩

380

Covid-19 ៖ វា​ជា​រឿង​ដ៏​អស្ចារ្យ​ខ្លាំង​ណាស់ ដែល​ស្ត្រី​វ័យ​១០២​ឆ្នាំ​ម្នាក់ ជា​ជនជាតិ​អ៊ី​តា​លី​បានជា​សះស្បើយ ពី​ជំងឺ​កូ​វី​ដ​-១៩ ខណៈ​ដែល​មេរោគ​នេះ​បាន​សម្លាប់​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់​នៅ​ប្រទេស​អឺរ៉ុប​មួយ​នេះ​។ លោកយាយ អ៊ី​តា​លី​កា ក្រុ​ន​ដូ​ណា (Italica Grondona) បាន​ចូល​មន្ទីរពេទ្យ​កាលពីដើម​ខែមីនា ដោយសារ​បញ្ហា​បេះដូង​។

Loading...

នេះ បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​របស់ CNN របស់​អា​មេ​រិ​ក​។ ប៉ុន្តែ​ដោយសារ​គាត់​មាន​រោគ​សញ្ញា​កម្រិត​ស្រាល ដែល​នាំ​ឲ្យ​សង្ស័យ​ដល់​ជំងឺ​កូ​វី​ដ​-១៩ គ្រូពេទ្យ​ក៏​ធ្វើតេស្ត​ហើយ​ឃើញ​ថា​គាត់​មាន​ជំងឺ​កូ​វី​ដ​-១៩​។ ប៉ុន្តែ​គ្រូពេទ្យ​មិន​បាន​ព្យាបាល​អ្វី​ច្រើន​ចំពោះ​លោកស្រី​ទេ​។

លោកស្រី​បានជា​សះស្បើយ​ពី​ជំងឺ​នេះ​ដោយ​ខ្លួនឯង បន្ទាប់​ពី​ការ​សម្រាក​នៅ​មន្ទីរពេទ្យ​២០​ថ្ងៃ​។ លោកយាយ​បាន​ធ្វើ​ឲ្យ​គ្រូពេទ្យ​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ចំពោះ​រឿង​នេះ​៕ ដោយ ៖ សហការី