កូវីដ-១៩ ៖ ប្រទេសឥណ្ឌូនេស៊ីបានកប់សាកសពអ្នកជំងឺកូវីដ-១៩ និងអ្នកសង្ស័យចំនួន២៨៣នាក់ តែក្នុងរយៈពេលមួយខែមីនានេះប៉ុណ្ណោះ ដោយបង្ហាញពីភាពធ្ងន់ធ្ងរនៃកូវីដ-១៩ ក្នុងប្រទេសមួយនេះ។ នេះបើយោងតាមអភិបាល ក្រុងហ្សាកាតា។
សារព័ត៌មាន Jakarta Post នាថ្ងៃទី៣១ ខែមីនា បានដកស្រង់សម្តីរបស់លោក អានី បាវីដាន អភិបាលក្រុងហ្សាកាតាដូចដែលបាននិយាយថា សាកសពអ្នកជំងឺកូវីដ-១៩ និងសាកសព អ្នកសង្ស័យកូវីដ-១៩ ចំនួនជិត៣០០នាក់ ត្រូវបានកប់នៅចន្លោះថ្ងៃទី៦ ខែមីនា ដល់ថ្ងៃទី២៩ ខែមីនា។ សាកសពទាំងនោះត្រូវរុំបា្លស្ទីក និងដាក់ក្នុងមឈូសភា្លមក្នុងរយៈពេលបួនម៉ោង បន្ទាប់ពីពួគេបានស្លាប់។
លោកនិយាយទៀតថា អ្នកស្លាប់ទាំងនោះខ្លះមិនបានធ្វើតេស្ត ខណះខ្លះទៀតធ្វើតេស្ត ដែរតែមិនទាន់បានលទ្ធផល។ លោកនិយាយថា នេះជារឿងគួរឲ្យបារម្ភខ្លាំង ហើយអំពាវនាវឲ្យប្រជាជនស្ថិតនៅ ក្នុងផ្ទះ។ ឥណ្ឌូនេស៊ីត្រូវបានគេចាត់ទុកជាប្រទេសដែលមានអ្នកស្លាប់ដោយកូវីដ-១៩ ច្រើនជាងគេក្នុងតំបន់អាស៊ាន៕ ដោយ ៖ សហការី