រាជធានីភ្នំពេញ ៖ គណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រីបានអនុម័តសេចក្តីព្រាងច្បាប់មួយស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន និងសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅរដ្ឋសភាជាតិតែម្តង ដើម្បីសុំការអនុម័ត ដោយមិនបាច់ដាក់ឆ្លងកិច្ចប្រជុំពេញអង្គ របស់គណរដ្ឋមន្ត្រីនោះទេ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីចេញថ្ងៃទី៣១ ខែមីនានេះ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះធ្វើឡើងដោយផ្អែកលើស្មារតីមាត្រា២២ថ្មី នៃរដ្ឋធម្មនុញកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាធ្លាប់មានប្រសាសន៍ថា កម្ពុជានឹងបង្កើតច្បាប់ដាក់ប្រទេសក្នុងគ្រាអាសន្ន សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃនេះបានមានប្រសាសន៍ថា៖
កម្ពុជានឹងបង្កើតច្បាប់ស្តីពីការដាក់ប្រទេសក្នុងស្ថានអាសន្ន គឺជាផ្នែកមួយនៃការត្រៀមរបស់កម្ពុជាក្នុងករណីដែលមានភាពចាំបាច់ដាក់ប្រទេសឲ្យនៅក្នុងគ្រាអាសន្ន តែមិនមែនមានន័យថា នឹងអនុវត្តច្បាប់នេះភ្លាមៗទេ។ សូមអានសេចក្តីប្រកាសព័ត៌មានលម្អិតដូចខាងក្រោម ៖

