ពុទ្ធោ ! អា​មេ​រិ​ក​មាន​អ្នក​ស្លាប់​ជិត​មួយ​ម៉ឺន​នាក់​ហើយ !

233

អា​មេ​រិ​ក ៖ ព័ត៌មាន​ចុង​ក្រោយ​បាន​បង្ហាញ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ នៅ​សហរដ្ឋអាមេរិក បាន​កើនឡើង​ជិត​មួយ​ម៉ឺន​នាក់​ហើយ​។ ការ​កើនឡើង​នេះ​បាន​ធ្វើ​ឲ្យ​អា​មេ​រិ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន ជាងគេ​ទី​បី បន្ទាប់​ពី​អ៊ី​តា​លី និង​អេ​ស្ប៉ា​ញ​។ អ៊ី​តា​លី​មាន​អ្នក​ស្លាប់​ដោយសារ​កូ​វី​ដ​-១៩ ចំនួន​ជាង ១៥ ៨០០​នាក់ ចំណែក​អេ​ស្ប៉ា​ញ​មាន​ចំនួន​ជាង ១៣ ០០០​នាក់​។

Loading...

ទូរទស្សន៍​រុ​ស្ស៊ី​បាន​រាយការណ៍​នៅ ល្ងាច​ថ្ងៃនេះ​ថា ចំនួន​អ្នក​ស្លាប់​នៅ​អា​មេ​រិ​ក​មាន​ជាង​៩ ៦០០​នាក់​។ ទន្ទឹម​នោះ​អា​មេ​រិ​ក​គឺជា​ប្រទេស ដែល​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩​ច្រើន​ជាងគេ​បំផុត ដោយ​មាន​ចំនួន​រហូត​ដល់​ជិត ៣៤០ ០០០ នាក់​។ ជាមួយនឹង​កំណើន​ទាំង​អ្នក​ស្លាប់ និង​អ្នកជំងឺ អា​មេ​រិ​កបាន​ព្រមាន​ដល់​ប្រជាជន​ពី​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​រាត ត្បា​ត​ជំងឺ​កូ​វី​ដ​-១៩​នេះ​។ ត្រាំ​បាន​ចាត់​ទុក​ថា នេះ​ជា​ពេលវេលា​ដ៏​ឈឺចាប់​ខ្លាំង​។ រហូត​មក​ដល់​ពេល​នេះ ពិភពលោក​មាន​អ្នកជំងឺ​កូ​វី​ដ​-១៩ ចំនួន​ជាង ១ ២៨៨ ០០០​នាក់ និង​អ្នក​ស្លាប់​ជាង ៧០ ០០០​នាក់​៕ ដោយ ៖ សហការី