ស្ថានភាព​របស់​ពលរដ្ឋ​ខ្មែរ​០៣​នាក់ ដែល​បាន​ឆ្លង​វីរុស​កូ​វី​ដ​-១៩ នៅ​សាធារណរដ្ឋ​កូរ៉េ

167

កូរ៉េ​ខាងត្បូង ៖ ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ឡុ​ង ឌី​ម៉​ង់ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ធ្វើតេស្ត​ជា​លើក​ទី​២ ដែល​គម្រប់​១៤​ថ្ងៃ នៃ​ការ​ស្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ និង​ព្យាបាល​ពី​សំណាក់​គ្រូពេទ្យ ប្អូនស្រី និង​ម្ដាយ​របស់​គាត់ ត្រូវ​បាន​ចេញ​ជា​លទ្ធផល អវិជ្ជមាន​ហើយ​។ ប៉ុន្តែ​គេ​តម្រូវ​ឲ្យ​នៅ​ធ្វើតេស្ត​២​ដង​បន្ថែម​ទៀត ជា​ការ​ផ្ទៀងផ្ទាត់​ចុង​ក្រោយ​។

Loading...

លោក​បន្ត​ថា តែ​ចំពោះ​ទារក​របស់​គាត់​ដែល​មាន​អាយុ​៣​ខែ ឃើញ​ថា​នៅ​មាន​វិជ្ជមាន កូ​វី​ដ​-១៩ សេសសល់​នៅឡើយ​។ អាស្រ័យ​ហេតុនេះ បើសិនជា​ការ​ធ្វើតេស្ត​លើក​ចុង​ក្រោយ​សម្រាប់​ម្ដាយ​ប្អូនស្រី​នៅ​តែ​អវិជ្ជមាន នោះ​គាត់​នឹង​អាច​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ផ្ទះ​មុន ប៉ុន្តែ​ប្អូនស្រី​ត្រូវ​នៅ​បន្ត​ទៀត​ជាមួយនឹង​ទារក របស់​គាត់​រហូត​ដល់​ជា​សះស្បើយ​ជា​ស្ថាពរ​។ ដោយឡែក​ស្វាមី​របស់​គាត់​ដែល​ជនជាតិ​កូរ៉េ បានជា​សះស្បើយ​ហើយ និង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ​។​

​គួរ​បញ្ជាក់​ថា អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​២៤​ម៉ោង កូរ៉េ​ខាងត្បូង​បាន​រក​ឃើញ​ករណី​ឆ្លង​ថ្មី​ៗ​នៃ​ជំងឺ COVID-19 ចំនួន​៤៧​ករណី​បន្ថែម​ទៀត នៅ​ទូ​ទាំង​ប្រទេស ដែល​នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង​សរុប នៅ​ក្នុង​ប្រទេស​អាស៊ី​ខាងកើត​មួយ​នេះ​កើន​ដល់ ១០,៣៣១​ករណី​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ