រាជធានីភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានជួបសន្ទនាគ្នាតាមទូរស័ព្ទនៅព្រឹកថ្ងៃទី០៨ ខែមេសានេះ អំពីបញ្ហាជំងឺកូវីដ-១៩ ដែលបានសម្លាប់មនុស្សជាង ៨ម៉ឺននាក់ និងមានអ្នកជំងឺជាង ១, ៤លាននាក់។
ភាគីទាំងពីរបានលើកឡើងពី ការពេញចិត្តចំពោះការជួយគ្នាទៅវិញទៅមករវាងកម្ពុជា និងអាមេរិកក្នុងការងារប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកចុះថ្ងៃទី០៨ ខែមេសា។
កម្ពុជាបានធ្វើឲ្យអាមេរិក ដឹងគុណនៅពេលដែលសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យនាវាទេសចរណ៍ អាមស្តាដាម ដែលមានពលរដ្ឋអាមេរិកច្រើន ចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាមេរិក៖
