អគ្គិភ័យ​កំពុង​លេប​ត្របាក់ ឃ្លាំង​ថ្នាំពេទ្យ​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ សេចក្ដីរាយការណ៍​ព័ត៌មាន​បឋម​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ម៉ោង​ប្រមាណ​៥ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០២០​នេះ អគ្គិភ័យ​បាន​ឆាបឆេះ​ឃ្លាំង​ថ្នាំពេទ្យ​របស់​ក្រុមហ៊ុន Alliance Pharma Cambodge នៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ។

Loading...

មិន​ទាន់​បាន​រលត់​នៅឡើយ​នោះ​ទេ ទោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​កំពុង ជួយ​អន្តរាគមន៍ បាញ់​ពន្លត់​ក៏​ដោយ តែ​អណ្ដាតភ្លើង​នៅ​តែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ រួម​ជាមួយ​ផ្សែង​យ៉ាង​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស​ផង​ដែរ​៕ ដោយ ៖ ម៉េ​ង ធា