ពលរដ្ឋ​ក្រីក្រ​ចំនួន​៥៥​គ្រួសារ ទទួល​អំណោយ​ពី​ក្រុមការងារ​រដ្ឋាភិបាល

ខេត្តស្វាយរៀង ៖ ដោយ​បានឃើញ​មានការ​ខ្វះខាត និង​រំលែក​ទុក្ខ​លំបាក​របស់​ពលរដ្ឋ ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​លោក អ៊ឹម​សា​រ៉ា ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​ជួយ​ឃុំ​គ្រួ​ស ក្រុមប្រឹក្សា​ឃុំ លោក​មេឃុំ លោក​មេ​ភូមិ ចុះ​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​ចែក​ជូន​បងប្អូន ប្រជាពលរដ្ឋ​ចាស់ជរា​ទីទ័ល​ក្រ​ខ្វះខាត​ចំនួន​៥៥​គ្រួសារ នៅ​ក្នុង​ឃុំ​គ្រួ​ស ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ការ​ចុះ​សួរសុខទុក្ខ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២០ នៅ​ឃុំ​ក្រួស​។

Loading...

លោក​ឧត្តមសេនីយ៍ឯក អ៊ឹម សា​រ៉ា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ សុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​លោក ចៅ ភិ​រុណ ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​ស្វាយ​ជ្រំ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ឃុំ​គ្រួ​ស​ផង​ដែរ​។ លោក អ៊ឹម សា​រ៉ា បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ ចូលរួម​ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​ធ្វើ​អនាម័យ​ជា​ប្រចាំ​គឺ​ថែរក្សា​សុខភាព​ជា​ចំបង និង​ត្រូវ លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល ចៀសវាង​ការ​ចាប់​រលាក់​ដៃ​គ្នា ត្រូវ​ប្រើ​កាយវិការ​សំពះ ត្រូវពាក់​ម៉ាស់​ក្នុង​ទីប្រជុំជន​និង​រក្សា​គម្លាត​២​ម៉ែត្រ​ពី​គ្នា។

ហើយ​ត្រូវ​តាមដាន​សុខភាព​ប្រ​សិន​មាន​អាកា​រៈ​ក្អក មិន​បាត់ ក្តៅខ្លួន​ខ្លាំង សូម​ប្រញាប់​ទៅ​មណ្ឌល​សុខភាព មន្ទីរពេទ្យ​ឬ​ខ​ល​ទៅ​លេខ​ទូរ​សព្ទ័​១១៥ ដើម្បី ទទួល​បាន​សេវា​ពិនិត្យ​សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​ទៅ​ស្វែងរក​ទៅ​សេវា​ព្យាបាល​នៅ​គ្លី​និ​ច ឯកជន​ដែល​ពុំ​មានច្បាប់​អនុញ្ញាត​នោះ​ទេ អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ​សង្កាត់​ស្រុក​ត្រូវ​តាមដាន និង​ក្ដាប់​ឲ្យ បាន​ច្បាស់លាស់​នូវ​ស្ថិតិ​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​មក​ដល់​មូលដ្ឋាន ជា​ពិសេស​ពលរដ្ឋ ដែល​វិល​ត្រលប់​មក​ពី​ក្រៅប្រទេស និង​ត្រូវ​រាយការណ៍​ជា​ប្រចាំ​ថ្ងៃ​មក​ថ្នាក់​ស្រុក​ខេត្ត ។

ជា​ពិសេស​ត្រូវ​អប់រំ ណែនាំ​ពួក​គាត់​ឲ្យ​បាន​យល់ និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​អំពី​វិធានការ នៃ​ការ​ដាក់​ខ្លួនឯង​ឲ្យ​នៅ ដាច់​ដោយឡែក​ក្នុង​រយៈពេល​១៤​ថ្ងៃ នៅ​តាម​ផ្ទះ​ជា​លក្ខណៈ​បុគ្គល ហើយ​ក្នុង​ករណី​មានការ​សង្ស័យ ត្រូវ​នាំ​គាត់​ទៅ​ពិនិត្យ និង​ព្យាបាល​ជា​បន្ទាន់​តាម​វិធានការ​របស់​ក្រសួងសុខាភិបាល​បាន​ចេញ​។ អំណោយ​របស់​លោក អ៊ឹម សា​រ៉ា ប្រធាន​ក្រុមការងារ រាជរដ្ឋាភិបាល​ចុះ​ជួយ​ឃុំ​គ្រួ​ស​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ចាស់ជរា ទីទ័ល​ក្រ​ខ្វះខាត​ទាំង​៥៥​គ្រួសារ ក្នុង​មួយ​គ្រួសារ​ៗ​ទទួល​បាន​អង្ករ​២០​គីឡូ សាប៊ូ មួយ​កញ្ចប់ ត្រីខ​មួយ​ឡូ ក្រមា​ខ្មែរ​ថែ​សុខភាព​មួយ ម៉ាស់​៦​បន្ទះ និង​ថវិកា​ចំនួន​១០,០០០​រៀល​ផង​ដែរ​៕ ដោយ ៖ វ៉ា​ន់ ប៊ុ​ន​ធឿ​ន