រាជធានីភ្នំពេញ ៖ លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយសង្កាត់គោករកា ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ បាននាំយកអំណោយលោក ឃួង ស្រេង អភិបាលបាលរាជធានីភ្នំពេញ និង ជាប្រធានក្រុមការងារចុះជួយខណ្ឌព្រែកព្នៅ។

ព្រមទាំងក្រុមការងារយកទៅចែកជូនស្ត្រី ដែលសម្រាលកូនទី០៧ នៅតាមផ្លូវនៅពាក់កណ្តាលយប់ និងប្រជាពលរដ្ឋចំនួន១០០គ្រួសារ ផ្សេងទៀតដែលកំពុងជួបការលំបាក នៅក្នុងសហគមន៏ភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដើម្បីជួយសម្រួលការលំបាកដោះស្រាយជីវភាព។

អំណោយរបស់លោក ឃួង ស្រេង ដែលបានផ្តល់ជូននោះរួមមាន៖ សរុបអង្ករ២តោន ទឹកត្រី១០០យួរ, ទឹកស៊ីអ៊ីវ១០០យួរ, មី ,ត្រីខកំប៉ុង,អំបិល, សាប៊ូដុំ, និងថវិកាមួយចំនួនទៀត ដើម្បីជួយសម្រាលការលំបាកក្នុងពេលនេះ៕ ដោយ ៖ ចន ណារិទ្ធ


