អស់លោក​ដែល​តែងតែ​ប្រឌិត​រឿង​មិន​ចេះ​ចប់ សូម​ឲ្យ​យល់​ពី​កាលៈទេសៈ​ខ្លះ​ផង

639

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​៖ «​ខ្ញុំ​បានឃើញ​ព័ត៌មាន​នេះ​បង្ហោះ​ប៉ុន្មាន​ថ្ងៃ​មក​ហើយ ប៉ុន្តែ​ខ្ញុំ​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ឆ្លើយ​តប ទៅ​វិញ​ទេ ព្រោះ​វា​មិនមែន​ជា​កិច្ចការ​សំខាន់​។ អ្វី​ដែល​ជា​កិច្ចការ​សំខាន់​ចំពោះ​មុខ ហើយ​ដែល​ខ្ញុំ​បាន​ជាប់រវល់​បំពេញ​កិច្ចការ​នា​ពេល​នេះ គឺ​ការ​ចូល​ជាមួយ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ដើម្បី​រួមដៃគ្នា​ជួយ​បង្ការ និង​ទប់ស្កាត់ ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩»​។

Loading...

«​ទោះបី​ខ្ញុំ​មិន​ខ្វល់​ជាមួយ​ព័ត៌មាន​ក្លែងក្លាយ​នេះ​ក៏​ដោយ ប៉ុន្តែ​ខ្ញុំ​សូម​ជូន​យោបល់​ទៅ​ឲ្យ​អស់លោក​ដែល​តែងតែ​ប្រឌិត​រឿង​មិន​ចេះ​ចប់ សូម​ឲ្យ​យល់​ពី​កាលៈទេសៈ​ខ្លះ​ផង​។ ពេល​នេះ​ជា​ពេល​ដែល​ប្រទេស​ជាតិ និង​ប្រជាជន​ខ្មែរ​ទាំងមូល ត្រូវ​រួម​សាមគ្គី​គ្នា​ដើម្បី​បង្ការ និង​ទប់ស្កាត់ ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ​ដែល​បាន​ប៉ះពាល់ ដល់​ប្រជាជន​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ក៏​ដូច​ជា​ប្រជាពលរដ្ឋ​នៅ​លើ​សកលលោក មិនមែន​ជា​ពេល​ដែល​ត្រូវ​រក​វិធី​ញុះញង់​បំបែកបំបាក់​គ្នា​នោះ​ទេ​»​។ ដោយ ៖ សុខ សា​រ៉ា​យ