ការស្រាវជ្រាវ ៖ ការយកដៃប៉ះមុខអាចនឹងនាំឲ្យមានការឆ្លងមេរោគកូវីដ-១៩ ដោយ ប្រការណាមួយ។ ដូច្នេះអ្នកគួរធ្វើដូចម្តេចកុំឲ្យចេះតែយកដៃប៉ះមុខ។
វិធីដែលល្អគឺធ្វើឲ្យដៃអ្នកជាប់រវល់ ពេលអ្នកទំនងជាប៉ះមុខរបស់អ្នក។
១-ប្រសិនបើអ្នកទំនងជាប៉ះមុខអ្នក ពេលអ្នកកំពុងរង់ចាំអ្វីមួយ ឬពេលអផ្សុក អ្នកគួរតែមរកអ្វីមួយមកកាន់លេងក្នុងដៃរបស់អ្នក។ អ្នកអាចកាន់គ្រាប់បាល់ស្ត្រេស ខ្សែដៃអង្កាំ ឬអង្កាំជ័រ។
២-ប្រសិនបើអ្នកបម្រុងប៉ះមុខរបស់អ្នក ពេលអ្នកកំពុងមើលទូរទស្សន៍ សូមធ្វើការម៉ាស្សាដៃជំនួសវិញ។ ៣-ការប៉ាក់ រឺក្រងគឺជាវិធីដ៏ល្អដើម្បីធ្វើឲ្យដៃរបស់អ្នកជាប់រវល់ផងដែរ។
៤-រកមូលហេតុដែលនាំឲ្យអ្នកចង់យកដៃប៉ះមុខ។
ការធ្វើដូច្នេះ ជួយអ្នកឱ្យគិត ទុកជាមុននូវការសាកល្បង និងរៀបចំផែនការដើម្បីចៀសវាងការយកដៃប៉ះមុខ។ ឧទាហរណ៍ តើអ្នកប៉ះមុខរបស់អ្នកដោយមិនដឹងខ្លួនពេលអ្នកកំពុងអាន អង្គុយក្នុងថ្នាក់ ឬមើលទូរទស្សន៍ទេ? ឬតើអ្នកប៉ះមុខអ្នក ពេលអ្នកតានតឹងអារម្មណ៍ រំភើប ខឹង អផ្សុក ឬក្រៀមក្រំ?