ខេត្តស្វាយរៀង ៖ មនុស្សម្នានាំគ្នាទៅលេងឆ្នេព្រែកទន្លេវ៉ៃគោក្រុងស្វាយរៀង រាប់ពាន់នាក់ ដោយមិនខ្លាចការឆ្លងកូវីដ-១៩ទៀតទេ គឺពួកគេនាំគ្នាទៅកម្សាន្តយ៉ាងច្រើនកុះករ អ្នកខ្លះនិយាយថា គឺដើរលេងសងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលខកខាននៅក្នុងផ្ទះ ដោយសារកូវីដ-១៩។

បើតាមសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថា ទើបតែមាន មនុស្សមកដើរលេងច្រើនចាប់ពីថ្ងៃសៅរ៍កន្លងមកនេះ កន្លងមកគឺមានតែអ្នកមកលេង ជាលក្ខណៈគ្រួសាររកនេសាទត្រីបង់សំណាញ់ ឬអូសអួន និងរាវលៀសរាវគ្រំ រួចយកចម្អិន បរិភោគនៅតាមមាត់ទឹកនេះ ទើបតែនៅថ្ងៃសៅរ៍ទី២៥ មេសា និងថ្ងៃអាទិត្យ ទី២៦ មេសា រហូតមកដល់ថ្ងៃច័ន្ទទី២៧ មេសា ២០២០ វេលាម៉ោង៥ និង៣០នាទីល្ងាចនេះ មានមនុស្សមកលេងកាន់តែច្រើនគួរឲ្យព្រួយបារម្ភ។

ហើយទោះបីអាជ្ញាធរសង្កាត់សង្ឃ័រ និងនគបាលប៉ុស្តិ៍រដ្ឋបាលសង្ឃ័រចុះទៅអប់រំ និងសុំឲ្យបំបែកការជួបជុំក៏ដោយ គ្មាននរណាស្តាប់ទេ ពួកគាត់កាន់តែមកច្រើនឡើងៗ។ គឺនៅថ្ងៃច័ន្ទនេះមនុស្សមកច្រើន មានម៉ូតូ និងរថយន្តរាប់ពាន់គ្រឿងទប់លែងឈ្នះ ហើយគឺតាមឆ្នេរដៃព្រែកទន្លេវ៉ៃគោ ខាងជើងស្ពានហាយវ៉េ ស្ថិតនៅភូមិបាក់រនាស់ ភូមិធ្លក រហូតដល់ភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង គឺពេញព្រៀបទៅដោយមនុស្ស និងរថយន្តស្ទើររកកន្លែងចតគ្មាន។

សូមបញ្ជាក់ផងដែរ នៅតាមឆ្នេរព្រែកទន្លេវ៉ៃគោនេះគឺរដូវវស្សា មានទឹកពេញព្រៀប ដល់ថ្នល់ជាតិតែម្តង ទើបតែនៅរដូវប្រាំងឆ្នាំ២០២០នេះ ចាប់ពីខែមីនា មកទឹកគោករាំងស្ងួត ធ្វើឲ្យឆ្នេរស្ងួតមានទីធ្លាធំ ហើយខ្យល់អាកាសត្រជាក់ល្ហើយខ្យល់បរិសុទ្ធល្អ កន្លងមកមាន អ្នករកត្រី និងរាវលៀសរាវគ្រំបរិភោគជាលក្ខណៈគ្រួសារ ក្រោយពីចូលឆ្នាំរួចក៏មានមនុស្ស មករាវលៀសរាវគ្រំ និងនេសាទត្រីយកធ្វើម្ហូប និងចម្អិនក្លែមស្រាបៀរកម្សាន្តលេង ពេលរសៀលតាមគុម្ពោធរំចាក អ្នកខ្លះហៅថា គុម្ពរំចេក ផឹកស៊ីរហូតដល់យប់ពេលនេះ គឺផ្អើលមនុស្សម្នាមកលេងច្រើនបីថ្ងៃចុងក្រោយនេះដោយលែងខ្វល់ពីបំរាម ឬភ័យខ្លាចឆ្លងកូវី-១៩ទៀត ហើយមនុស្សប្រមាណជិត១ម៉ឺននាក់មកកម្សាន្ត៕ ដោយ ៖ វ៉ាន់ ប៊ុធឿន







