ស្រាវជ្រាវ ៖ វេជ្ជបណ្ឌិតអាយុ៩៨ឆ្នាំ នៅតែបន្តការធ្វើការ ទោះបីជាបារាំងបានបិទប្រទេស។ វេជ្ជបណ្ឌិត Christian Chenay បន្តធ្វើការនៅក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់ ទោះបីជាមានគ្រោះថ្នាក់នៃ Covid-19 ចំពោះមនុស្សម្នាក់ដែលមានអាយុច្រើនដូចជារូបគាត់ក៏ដោយ។
Loading...
វេជ្ជបណ្ឌិតចំណាស់ជាងគេរបស់ប្រទេសបារាំងនៅតែធ្វើដំណើរប្រចាំសប្តាហ៍ទៅកាន់ផ្ទះចូលនិវត្តន៍ដើម្បីផ្តល់ការគាំទ្រ ហើយនិយាយថា ការសម្រេចចិត្តរបស់គាត់ដើម្បីធ្វើការនៅតែមួយផ្នែក គឺដោយសារកង្វះខាតគ្រូពេទ្យក្នុងស្រុក។ គាត់និយាយថា គាត់ត្រូវតែធ្វើការ បើទោះបីជាប្រពន្ធរបស់គាត់ថា គាត់អាចនាំមេរោគចូលផ្ទះក៏ដោយ។ នេះពិតជាគ្រូពេទ្យគួរឲ្យគោរពមែន៕ ដោយ ៖ សហការី