លោក​ត្រាំ ចោទ​ចិន​ថា ចង់​ទម្លាក់​គាត់​ចេញពី​តំណែង​ប្រធានាធិបតី

129

សហរដ្ឋអាមេរិក ៖ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ដូ​ណា​ល់​ត្រាំ បាន​ចោទប្រកាន់​ប្រទេស​ចិន​ថា មាន ផែនការ​ចង់​ទម្លាក់​គាត់​ចេញពី​តំណែង​ប្រធានាធិបតី​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នៅ​ខែវិច្ឆិកា​ខាង​មុខ​នេះ​។ លោក​ត្រាំ​បាន​និយាយ​បែប​នេះ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ជាមួយ​ទីភ្នាក់ងារ សារព័ត៌មាន​រ៉​យ​ទ័​រ​របស់​អង់គ្លេស​។

Loading...

លោក ត្រាំ ថែម​ទាំង​ព្រមាន​អំពី​ការ​សងសឹក​ប្រទេស​ចិន​ផង​ដែរ ដោយ​និយាយ​ថា មានរឿង​ជា​ច្រើន​ដែល​លោក​អាច​នឹង​ធ្វើ​ចំពោះ​ចិន​។ ប៉ុន្តែ​លោក​មិន​បា​និយាយ លម្អិត​ទេ​ថា តើ​លោក​ចង់​ធ្វើ​លើ​អ្វី​ឲ្យ​ប្រាកដ​។ លោក​ត្រាំ​បាន​ចោទ​ប្រទេស​ចិន​ចំពោះ​ការ​រាតត្បាត នៃ​មេរោគ​កូ​វី​ដ​-១៩ ដែល​ធ្វើ​ឲ្យ​ជនជាតិ​អា​មេ​រិ​ក​ជាង​មួយ​លាន​អ្នក​បាន​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ និង​ជាង​៦​ម៉ឺន​នាក់​បាន​ស្លាប់​។

ប៉ុន្តែ​ប្រទេស​ចិន​វិញ​បាន​បដិសេធ​ថា ខ្លួន​មិន​បាន​ពាក់ព័ន្ធ​អ្វី​ទៅ​នឹង ការ​បោះ​ឆ្នោត​នៅ​អា​មេ​រិ​ក​ទេ​។ ចិន​ថែម​ទាំង​រិះគន់​អា​មេ​រិ​ក​វិញ​ផង​ដែរ​ថា បាន​បង្កើត​អ្វី​ដែល គេ​ហៅ​ថា​វីរុស នយោបាយ​៕ ដោយ ៖ សហការី