អារម្មណ៍​ភ្លើងចំបើង​អាច​នាំ​គ្រោះថ្នាក់ ដល់​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩

ស្រាវជ្រាវ ៖ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ផ្លូវ​យើង​នឹង​ដឹង​ថា ប្រជាជន​ភាគច្រើន​លែង​ខ្វល់​នឹង ជំងឺ​កូ​វី​ដ​-១៩​។ ពួក​គាត់​អាច​យល់​ថា​ជំងឺ​នេះ​បាន និង​លែង​មាននៅ​កម្ពុជា​នៅ​ពេល ឆាប់​ៗ​នេះ​។ ពី​អារម្មណ៍​ភ័យ​ខ្លាច​ខ្លាំង​កាលពី​ខែមីនា និង​មេ​សា កន្លង​មក អារម្មណ៍​សាមញ្ញ​ធម្មតា​នៅ​ដើមខែ​ឧសភា បង្ហាញ​ពី​ការ​ប្រែប្រួល​អារម្មណ៍ និង​ការ​គិត​យ៉ាង ឆាប់រហ័ស​នៅ​ក្នុង​សង្គម​ខ្មែរ​។ វា​ក៏​អាច​ជា​កត្តា​ដ៏​គ្រោះថ្នាក់​មួយ​ផង​ដែរ​ចំពោះ​ការ​រាតត្បាត នៃ​មេរោគ​កូ​វី​ដ​-១៩ ដែល​តម្រូវ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត​។ នៅ​ពេល​មនុស្ស​បាត់​ភ័យ ពួក​គេ​អាច​នឹង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ការពារ​ខ្លួន​ពី​មេរោគ​កូ​វី​ដ​-១៩​។

Loading...

ដូច្នេះ​ហើយ​បានជា​ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា​ស្ថានភាព​នៅ​មាន​ភាព​ផុយ​ស្រួយ​នៅឡើយ​ហើយ​តម្រូវ​ឲ្យ​មានការ​ប្រយ័ត្ន​ខ្ពស់​។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ថែម​ទាំង​និយាយ​ថា ប្រជាជន​ខ្មែរ​មិន ត្រូវ​ទាល់តែ​ឃើញ​មឈូស​ទើប​ស្រក់​ទឹកភ្នែក​ទេ​។ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​កម្ពុជា ដូច​ជា​នៅ​សិង្ហ​បុរី និង​ឥណ្ឌូ​នេ​ស៊ី​ជាដើម ជា​ឧទាហរណ៍​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មេរោគ​កូ​វី​ដ​-១៩ នោះ​តែ​សាហាវ និង​បន្ត​គំរាមកំហែង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍​។

នៅ​ប្រ​ទេ​សិង្ហ​បុរី​មាន អ្នកជំងឺ​កូ​វី​ដ​-១៩ រហូត​ដល់​ជាង​១៧ ០០០​នាក់ ខណៈ​ដែល ឥណ្ឌូ​នេ​ស៊ី​មាន​ជាង​មួយ​យ​ម៉ឺន​នាក់​។ ដូច្នេះ វា​នឹង​ក្លាយជា​ការ​យល់​ខុស បើសិនជា​គិត​ថា​កម្ពុជា​នឹង​លែង​មានការ​គំរាមកំហែង​ដោយសារ​មេរោគ​កូ​វី​ដ​-១៩​។ ជម្រើស​ដែល​ល្អ​គឺ​ប្រជាជន​ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ លាង​សម្អាត​ដៃ​ឲ្យ បាន​ញឹកញាប់ មិន​ធ្វើ​ដំណើរ​បើ​មិន​ចាំបាច់ មិន​ធ្វើការ​ជួបជុំ​មនុស្ស​ច្រើន និង រក្ស​គម្លាត​ប្រហែល​ពីរ​ម៉ែត្រ​ជា​វិធានការ​អាច​ជួយ​ទប់ស្កាត់​ការ​ឆ្លង និង​ចម្លង​មេរោគ​កូ​វី​ដ​-១៩៕ ដោយ ៖ សហការី