សុខភាព ៖ អ្នកជំនាញបាននិយាយថា ដំបៅជើងដែលគេហៅថា ម្រាមជើងកូវីដនោះអាចជា រោគសញ្ញាថ្មីមួយនៃជំងឺកូវីដ-១៩ ដែលកើតមានលើកុមារ និងមនុស្សវ័យក្មេង។ វេបសាយសុខភាព health.com បាននិយាយថា រោគសញ្ញានេះពេលខ្លះបានកើតមាន មុនរោគសញ្ញាផ្សេងទៀតនៃជំងឺកូវីដ-១៩ផង ដូចជាក្តៅខ្លួនពិបាកដកដង្ហើម ឈឺក ឈឺភ្នែកជាដើម។
ការសង្ស័យនេះបានកើតមានឡើងនៅពេលដែលគ្រូពេទ្យនៅប្រទេស អេស្ប៉ាញកត់សម្គាល់ថា អ្នកជំងឺកូវីដ-១៩ ពិសេសកុមារ និងមនុស្សវ័យក្មេងមាន រោគសញ្ញាដំបៅនៅម្រាមជើង។ នៅអាមេរិក គ្រូពេទ្យក៏ចាប់ផ្តើមសម្គាល់ឃើញរោគសញ្ញា ម្រាមដំបៅម្រាមជើងនេះចំពោះអ្នកជំងឺកូវីដ-១៩។
គេមិនទាន់ដឹងច្បាស់នៅឡើយថា ហេតុអ្វីបានជាជំងឺកូវីដ-១៩ អាចបង្កឲ្យមានដំបៅនៅជើង។ ប៉ុន្តែគេគិតថា វាអាចទាក់ទងនឹងរឿងដែលថាមេរោគកូវីដ-១៩ ជំរុញឲ្យមានការរលាក៕ ដោយ ៖ សហការី