កូ​វី​ដ​-១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​វះកាត់​ប្តូរ​ក្រលៀន​នៅ​ថៃ

130

ថៃ​ឡង់​ដ៍ ៖ ក្នុងអំឡុងពេល​នៃ​ការ​ផ្ទុះ​នៃ Covid-19 «​ការ​ប្តូរ​តម្រងនោម ឬ​ក្រលៀន​» ត្រូវ​បាន ផ្អាក​ជា​បណ្តោះអាសន្ន ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង ពី​អ្នក​បរិច្ចាគ ដែល​មិន​ប្រាកដ​ថា តើ​ពួក​គេ​មាន​ប្រវត្តិ​គ្រោះថ្នាក់​ឬ​អត់​។ សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ស៊ូ​រ៉ា​សាក់ Kantuchu Wessiri ប្រធាន​គណៈកម្មាធិការ​ប្តូរ​តម្រងនោម នៃ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ មន្ទីរពេទ្យ Ramathibodi និយាយ​ថា បច្ចុប្បន្ន​នេះ​មាន​អ្នកជំងឺ​ប្តូរ​តម្រងនោម​ប្រមាណ ៧០០០ នាក់​នៅ​ទូ​ទាំង​ប្រទេស​ថៃ​។

Loading...

ទោះ​យ៉ាងណា​ក្នុង​រយៈពេល ២​ខែ​កន្លង​មកនេះ​មនុស្ស​បាន​បាត់បង់​ឱកាស ដោយសារ​តែ​បញ្ហា​ជំងឺ​កូ​វី​ដ​-១៩​។ សូ​ម្បី​តែ​នៅ​ក្នុង​ស្ថានភាព​ធម្មតា​ក៏​ដោយ អ្នក​ដែល​បរិច្ចាគ​ក្រលៀន​មិន​គ្រប់គ្រាន់​ទេ​សម្រាប់​អ្នក​ដែល​កំពុង​រង់ចាំ​ទទួល​។ ដោយសារ​តែ​មនុស្ស​ប្រមាណ ៧០០០​នាក់ កំពុង​រង់ចាំ​ប្តូរ​សរីរាង្គ​ប៉ុន្តែ អ្នក​ផ្តល់​តម្រងនោម​មាន ប្រហែល ៣០០-៤០០​នាក់​៕ ដោយ ៖ សហការី