មួយ​គ្រួសារ​នៅ​អា​មេ​រិ​ក សម្លាប់​មនុស្ស​រឿង​ម៉ាស

203

អា​មេ​រិ​ក ៖ គ្រួសារ​មួយ​រស់នៅ​សហរដ្ឋអាមេរិក កំពុង​តែ​មាន​បញ្ហា​ផ្លូវច្បាប់ បន្ទាប់​ពី​ពួក​គេ​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង រឿង​សម្លាប់​មនុស្ស​ម្នាក់​ដែល​ហាមឃាត់​ពួក​គេ មិន​ឲ្យ​ចូល​ហាង​មួយ​ដោយសារ​តែ​មិន​បាន​ពាក់​ម៉ាស​។ សន្តិសុខ​ហាង​ឈ្មោះ ឃេ​ល​វី ម៉ឺ​រេ​លី​ន អាយុ​៤៣​ឆ្នាំ ត្រូវ​បាន​បាញ់​ចំ​ក្បាល​ពីក្រោយ​ខ្នង ដោយ​គ្រួសារ​មួយ​នៅ​រដ្ឋ​មី​ឈី​ហ្គែ​ន សហរដ្ឋអាមេរិក ដែល​កំពុង​រង​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ដោយ​មេរោគ​កូ​វី​ដ​-១៩​។

Loading...

គាត់​ត្រូវ​បាន​បាញ់ និង​សម្លាប់​ដោយ​គ្រួសារ​មួយ នៅ​ពេល​ដែល​គាត់​ឃាត់​កូនស្រី​របស់​គ្រួសារ​នោះ​មិន​ឲ្យ​ចូល​ហាង បើសិនជា​មិន​បាន​ពាក់​ម៉ាស​មុខ​ត្រឹមត្រូវ​។ លោកស្រី សា​មែ​ល​ធី​ក អាយុ​៤៥​ឆ្នាំ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ហើយ ប៉ូលិស​កំពុង​តែ​តាម​ចាប់​បី្ត​របស់​គាត់ និង​កូនប្រុស​របស់​គាត់​ដែល​បាន​ចូលរួម​សម្លាប់​លោក ឃេ​ល​វី​ន​ដែរ​។ អភិបាល​រដ្ឋ​មី​ឈី​ហ្គែ​ន​បាន​បញ្ជា​ឲ្យ​ប្រជាជន​ពាក់​ម៉ាស មុន​ចូល​ហាង​ទំនិញ​ដើម្បី បង្ការ​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​-១៩៕ ដោយ ៖ សហការី