កូវីដ-១៩ ៖ មេរោគកូវីដ-១៩ អាចទំនៅលើម៉ាសមុខបានរហូតដល់មួយសប្តាហ៍។ នេះបើតាម ស្រាវជ្រាវរបស់អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យហុងកុង (HKU)។ ដូច្នេះ វាសំខាន់ណាស់ ដែលថា ប្រសិនបើអ្នកពាក់ម៉ាស អ្នកមិនត្រូវប៉ះ របាំងខាងក្រៅទេ។ ម៉ាសដែលពាក់ហើយ គួរឆាប់យកទៅបោះចោលក្នុងធុងសំរាម ដើម្បីចៀសវាងការចម្លងមេរោគកូវីដ-១៩។
ការស្រាវជ្រាវនេះបានឲ្យដឹងថា មេរោគ Covid-19 អាចនៅជាប់នឹងដែកអ៊ីណុក និងផ្ទៃប្លាស្ទិករហូតដល់៤ថ្ងៃ។ ក្រុមនេះក៏បានរកឃើញថា ថ្នាំលាងចានក្នុងគ្រួសារមានប្រសិទ្ធភាព ក្នុងការសម្លាប់មេរោគ។ របាយការណ៍នេះត្រូវបានចុះផ្សាយក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រ The Lancet។ របាយការណ៍ដដែលក៏បានឲ្យដឹងថា មេរោគអាចស្ថិតនៅលើកែវ និងលុយក្រដាសបានដល់ថ្ងៃទីពីរ ហើយវាងាប់អស់ត្រឹមថ្ងៃទីបួន៕ សហការី