កូវីដ-១៩ ៖ នេះជាសំណួរដែស្ត្រីមានផ្ទៃពោះជាច្រើនបានចោទសួរ។ កោះសន្តិភាពសូមដកស្រង់ ការពន្យល់របស់ អង្គការសុខភាពពិភពលោកដូចខាងក្រោមចំពោះសំណួរនេះ។ ការស្រាវជ្រាវកំពុងដំណើរការដើម្បីស្វែងយល់ ពីផលប៉ះពាល់នៃការឆ្លងមេរោគកូវីដ-១៩ លើស្ត្រីមានផ្ទៃពោះ។ ទិន្នន័យមានកំណត់ប៉ុន្តែបច្ចុប្បន្ននេះមិនមាន ភស្តុតាងណាមួយបង្ហាញថា ពួកគេមានហានិភ័យខ្ពស់ជាងប្រជាជនទូទៅ។ ក្នុងការឆ្លងមេរោគកូវីដ-១៩នោះទេ។
ទោះជាយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ និងប្រព័ន្ធភាពស៊ាំរបស់យើងនោះ យើងដឹងថា ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន។ ដូច្នេះវាសំខាន់ណាស់ ដែលពួកគេត្រូវប្រុងប្រយ័ត្នដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ ហើយឆាប់ស្វែងរកជំនួយពីគ្រូពេទ្យ បើសិនជាមានរោគសញ្ញានាំឲ្យសង្ស័យដល់ជំងឺកូវីដ-១៩ ដូចជាគ្រុនក្តៅ និងពិបាកដកដង្ហើមម។
រាយការណ៍អំពីរោគសញ្ញាអាចកើតមាន (រួមទាំងគ្រុនក្តៅក្អក ឬពិបាកដកដង្ហើម) ទៅកាន់អ្នកផ្តល់សុខភាពរបស់ពួកគេ។ អង្គការសុខភាពពិភពលោកនឹងបន្តពិនិត្យ និងធ្វើបច្ចុប្បន្នភាពព័ត៌មាន និងដំបូន្មានរបស់ខ្លួននៅពេលមានភស្តុតាងកាន់តែច្រើន៕ ដោយ ៖ សហការី