ឃាត់ខ្លួន​ស្ត្រី​ម្នាក់​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ចេញ​សែក​ស្អុយ​២៦​ម៉ឺន​ដុល្លារ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​នា​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​ចេញ​មូល​ប្ប​ទា​នប​ត្រ (​សែក​ស្អុយ​) ២៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​រូប​នោះ​មានឈ្មោះ សូត្រ ស្រី​យ៉ា អាយុ​៤០​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ មាន​អាសយដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​។

Loading...

សំណុំរឿង​ស្ត្រី​ចេញ​សែក​ស្អុយ​ខាងលើ​នេះ បាន​ស្ថិត​នៅ​ដៃ​លោក​ព្រះរាជ​អា ជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​ការ​ស៊ើបសួរ ប៉ុន្តែ​ដំណើរការ​នៃ​ការ​សាកសួរ​នោះ បាន​អូស​បន្លាយពេល រហូត​ដល់​ល្ងាច និង​ផុត​ម៉ោង​រដ្ឋបាល​ទើប​តំណាង​អយ្យការ​បាន​ផ្ញើ​ស្ត្រី​ដែល​ជា​ជនសង្ស័យ​ទៅ​សមត្ថកិច្ច​វិញ និង​តម្រូវ​ឲ្យ​ព្រឹកស្អែក​នាំ​ខ្លួន​ទៅ​សាកសួរ​បន្ត ដើម្បី​រក​បទល្មើស​សម្រាប់​ដាក់បន្ទុក ឬ​ដោះ​បន្ទុក លើ​ជនសង្ស័យ​ជា​ផ្លូវការ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​បន្ត​នៅ​ពេល​តុលាការ​សម្រេច​ជា​ចុង​ក្រោយ រឿង​ស្ត្រី​ម្នាក់​ចេញ​សែក​ស្អុយ​លើ​ទឹកប្រាក់​២៦​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​នេះ​៕ ដោយ ៖ ឃឹម ប៊ុ​ន​ណា​ក់