សាច់ញាតិ​ប្រាំ​ប្រភេទ​នេះ អ្នក​គួរ​ចៀសវាង​ឲ្យ​ឆ្ងាយ

ស្រាវជ្រាវ ៖ ប្រសិនជា​សាច់ញាតិ​របស់​អ្នកមាន​ទម្លាប់​ខាងក្រោម​នេះ អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ ដោយ​មិន​គួរ​រាប់អាន​ទេ​។ តើ​មាន​ប្រភេទ​ណាខ្លះ​ទៅ​…​?

Loading...

1. អ្នក​មិន​គួរ​រាប់អាន​ជាមួយ​បងប្អូន​ដែល​ពុំ​សូវ​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ក្នុង​ពេល​ធម្មតា ហើយ​បែរជា​មក​ខ្ចី​លុយ​អ្នក​នៅ​ពេល​មាន​អាសន្ន​ឡើយ​។ ជា​ពិសេស​ពេល​ខ្ចី​លុយ​ហើយ បែរជា​ឈប់​ទាក់ទង​នឹង​អ្នក ហើយ​តែងតែ​គេចវេស​ពី​ការ​សង​ប្រាក់​វិញ​។

បងប្អូន​បែប​នេះ នឹង​អាច​នាំ​អន្តរា​យមក​អ្នក​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​។ 2. អ្នក​មិន​គួរ​រាប់អាន​ជាមួយ​បងប្អូន ដែល​នៅ​មុខ​អ្នក​ធ្វើ​ផ្សេង ហើយពី​ក្រោយ​និយាយដើម​អ្នក​ហុយ​ឡើយ​។ បងប្អូន​បែប​នេះ ជា​មនុស្ស​ដែល​មិន​មានចិត្ត​ស្មោះ​ចំពោះ​អ្នក​ឡើយ​។ 3.​បងប្អូន​ដែល​ចូល​ចិត្ត​អួតអាង​គ្នា ក៏​ជា​សាច់ញាតិ​ដែល​អ្នក​គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ដែរ​។ មនុស្ស​បែប​នេះ ជា​បុគ្គល​ដែល​មើលឃើញ​តែ​ប្រយោជន៍ ខ្លួន​នោះ​ទេ ដោយ​តែងតែ​ធ្វើ​ឲ្យ​ខ្លួន​ល្អ​ជាង​អ្នក​ដទៃ​ជា​និច្ច​។

4.​បងប្អូន​ដែល​ចូល​ចិត្ត​និយាយដើម​គ្នា​ទៅ​វិញ​ទៅ​មក ក៏​ជា​បុគ្គល​ដែល​អ្នក​មិន​គួរ​រាប់អាន​នោះ​ទេ ព្រោះ​គេ​នឹង​អាច​ធ្វើ​ឲ្យ​បងប្អូន​ដទៃ​ទៀត​ស្អប់​អ្នក ហើយ​កើត​មាន​ជម្លោះ​នឹង​គ្នា​ដោយសារ​តែ​មាត់​គ្មាន​គម្រប​របស់​ពួក​គេ​។ 5.​បងប្អូន​ដែល​ចូល​ចិត្ត​មើលងាយ​អ្នក​ដទៃ ជា​សាច់ញាតិ​ដែល​អ្នក​គួរតែ​ចៀស​។ គេ​នឹង​អាច​ជាន់​អ្នក​នៅ​ពេល​ដែល​អ្នក​អន់​ជាងគេ ឬ​មិន​ស្មើ​គេ​៕ ដោយ ៖ សហការី