កសិកម្ម ៖ មន្ត្រីជាន់ខ្ពស់កម្ពុជាមួយរូបបានឲ្យដឹងថា ការដាំកៅស៊ូនៅប្រទេសកម្ពុជាមានការធ្លាក់ចុះ ក្នុងរយៈពេលពីរឆ្នាំជាប់គ្នាតែម្តង។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះប្រាប់កោះសន្តិភាពថា បើផ្អែកលើ របាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងកសិកម្មបានឲ្យដឹងថា កាលពីឆ្នាំ២០១៨ កៅស៊ូបានដាំដុះលើផ្ទៃដី ៤៣៦ ០០០ ហិកតា ខណៈដែលនៅឆ្នាំ២០១៩ គេបានដាំកៅស៊ូលើផ្ទៃដី៤០៥ ៧០០ ហិកតាដោយថយចុះ ប្រមាណជាង៧ភាគរយបើប្រៀបធៀបនឹងឆ្នាំចាស់។
Loading...
លោកបានពន្យល់ថា ការថយចុះនេះអាចបណ្តាលមកពី ក្រុមហ៊ុនមួយចំនួនផ្លាស់ប្តូរការដាំមុខដំណាំ ព្រោះដីមិនសមស្របនឹងដំណាំ ការគ្រប់គ្រងមិនបានល្អ និង ភ្លើងឆេះនៅរដូវប្រាំង។ ការដាំកៅស៊ូត្រូវបានគេធ្លាប់គិតថា ជាមុខរបរមួយអាចរកលុយបានច្រើន៕ ដោយ ៖ សហការី