រក​ឃើញ​មេរោគ​កូ​វី​ដ​-១៩ នៅ​ក្នុង​ទឹកកាម​បុរស

ស្រាវជ្រាវ ៖ អ្នក​ស្រាវជ្រាវ​ចិន​បាន​និយាយ​ថា មេរោគ​កូ​វី​ដ​១៩ អាច​បន្ត​មាន​ក្នុង​ទឹកកាម​របស់​បុរស ទោះបីជា​ពួក​គេ​បាន​ចាប់ផ្តើម​ជា​សះស្បើយ​ក៏​ដោយ​។ នេះ​បើ​តាម​សេ​ក្តី​រាយការណ៍​ព័ត៌មាន​របស់ CNN នៅ​ថ្ងៃនេះ​។ ការ​ឃើញ​នេះ​នាំ​ឲ្យ​មានកា​សង្ស័យ​ថា មេរោគ​នេះ​អាច​ឆ្លង​តាម​ការ​រួម​ភេទ​។ ក្រុមការងារ​មួយ​នៅ​មន្ទីរពេទ្យ​ក្រុង Shangqiu បាន​ធ្វើការ​ពិនិត្យ​អ្នកជំងឺ​បុរស​ចំនួន ៣៨​នាក់ ដែល​ត្រូវ​បាន​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ នៅ​ប្រទេស​ចិន ក្នុង​ខែមករា និង​កុម្ភៈ​។

Loading...

ក្រុម​នេះ​បាន​រាយការណ៍​នៅ​ក្នុង​ទិនានុប្បវត្តិ JAMA Network Open ថា ប្រហែលជា ១៦% នៃ​ពួក​គេ​មាន​ភស្តុ​តាង​នៃ​វីរុស​កូ​រ៉ូ​ណា​នៅ​ក្នុង​ទឹកកាម​របស់​ពួក​គេ​។ ក្រុម​នេះ​បាន​រាយការណ៍​ថា ប្រហែល​មួយ​ភាគ​បួន​នៃ​ពួក​គេ​ស្ថិត​ក្នុង​ដំណាក់កាល​ស្រួច​ស្រាវ​នៃ​ការ​ឆ្លង ហើយ​ជិត ៩ ភាគរយ​នៃ​ពួក​គេ​កំពុង​ជា​សះស្បើយ​៕ ដោយ ៖ សហការី