មនុស្ស​យន្ត​ជប៉ុន​កម្ទេច​កូ​រ៉ូ​ណា​វីរុស ក្នុង​រយៈពេល​ពីរ​នាទី

ស្រាវជ្រាវ ៖ ម៉ាស៊ីន​ដែល​ប្រើ​កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ ដើម្បី​សម្លាប់​មេរោគ​នៅ​មន្ទីរពេទ្យ ត្រូវ​បាន​បង្ហាញ​ថា មាន​សមត្ថភាព​ក្នុង​ការ​កម្ចាត់​មេរោគ​កូ​រ៉ូ​ណា​វីរុស​ក្នុង​រយៈពេល ២​នាទី​។ នេះ​បើ​តាម​ការ​ផ្សាយ​របស់ សារព័ត៌មាន​Nikkei របស់​ជប៉ុន​នៅ​ស​ប្តា​ហ៍​នេះ​។ វា​ផ្តល់​នូវ​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កម្ចាត់​វីរុស​ចេញពី ទី​សាធារណៈ​។

Loading...

ក្រុមហ៊ុន Xenex Disinfection Services ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​តិច​សាស់​ថ្មី​ៗ​នេះ បាន​ប្រកាស​ពី​ការ​ធ្វើ​តេ​ស្តិ៍​រ៉ូ​បូ​ដោយ​ជោគជ័យ​ប្រឆាំង​នឹង​វីរុស​នេះ​។ រ៉ូ​បូ​ដែល​ត្រូវ​បាន​លក់​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​វេជ្ជសាស្ត្រ Terumo បញ្ចេញ​ពន្លឺ​នៃ​រលក​ចម្ងាយ​ចន្លោះ​ពី ២០០ ទៅ ៣១៥ ណា​ណូ​ម៉ែត្រ ដើម្បី​សម្លាប់​មេរោគ​នៅ​លើ​គ្រែ ដៃ​ទ្វារ និង​ផ្ទៃ​ផ្សេង​ទៀត​។

កាំរស្មី​អ៊ុ​ល​ត្រា​វី​យូ បាន​សម្លាប់​មេរោគ​នៅ​ក្នុង​រយៈពេល​ពី​ពីរ​ទៅ​ប្រាំ​នាទី​។ យោង​ទៅ​តាម Xenex បច្ចេកវិទ្យា​នេះ​ត្រូវ​បាន​បង្ហាញ​ថា មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​បាក់តេរី​ដែល​ស៊ាំ​នឹង​ថ្នាំ​ជា​ច្រើន និង​វីរុស​អេ​បូ​ឡា​ផង​ដែរ​៕ ដោយ ៖ សហការី