រាជធានីភ្នំពេញ ៖ អ្នកនាង គង់ សុជាតិ ចាប់តាំងពីមុននេះមានព័ត៌មានផ្ទុះរឿង លោក ជា វិបុល និង ចាន់ កែវនិមល មានបញ្ហារឿងដំណែងកម្មវិធីមិនដែលតតបអ្វីឲ្យជាសញ្ញាគិតសម្រាប់ទស្សនិកជន។ ទើបតែមុននេះ អ្នកនាងបានសរសេរសារមួយចំនួននៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ហើយបង្កប់នូវ អត្ថន័យគួរសម ប្រដូចទៅឲ្យមនុស្សម្នាក់តាមការសន្និដ្ឋាន។

ជុំវិញរឿងរ៉ាវ ចាន់ កែវនិមល បន្តបាត់វត្តមាននៅស្ថាប័នធំ ហើយបែកដៃគូនៅតែមានការជជែកសួរនាំចង់ដឹកថា ចេញពីដើមចមអ្វីបានជាឈានដល់ បំបែកដៃគូគ្នាដែលមានកម្មវិធីកន្លងមក។ បើក្រឡេកទៅមើលអ្នកនាង គង់ សុជាតិ វិញឃើញថា អ្នកនាង បន្តដឹកដៃស្វាមីដំណើរការកម្មវិធីតន្ត្រីផ្សាយផ្ទាល់មួយកាលពីចុងសប្តាហ៍កន្លងទៅ។ ពួកគេរំលេចឈុត បៃតងខ្ចីលក្ខណៈគូស្នេហ៍ថតរូបកាន់ដៃគ្នាញញឹមដូចគូស្នេហ៍គ្រាដំបូង។

មិនទាន់បានប៉ុន្មានផង ស្រាប់តែអ្នកនាង គង់ សុជាតិ បង្ហោះពាក្យជាច្រើនឃ្លាថា «កុំព្រោះតែភាពច្រណែន ចង់ឈ្នះធ្វើឲ្យដើរផ្លូវខុស កុំព្រោះតែចង់បានភាពជោគជ័យត្រូវលះបង់គ្រប់យ៉ាងសូម្បីតែកេរ្តិ៍ខ្មាស់ ត្រូវចាំថា មនុស្សក្លាហានអាចលះបង់គ្រប់យ៉ាង ដើម្បីទទួលបានភាពជោគជ័យ តែមិនមែនមានន័យថា ត្រូវលះបង់សូម្បីតែកេរ្តិ៍ខ្មាស់ ដើម្បីទទួលបាននូវភាពជោគជ័យតែមួយមុខនោះទេ»៕ ដោយ ៖ ខាត់ សាមឿន
