មាន​លុយ​អាច​បញ្ជា​ខ្មោច​ឲ្យ​រាំ​ក៏​បាន ! មែនឬ​ក៏​អត់?

ស្រាវជ្រាវ ៖ មានការ​និយាយ​ថា មាន​លុយ​គឺ​អាច​បញ្ជា​ខ្មោច​ឲ្យ​រាំ​ឲ្យ​មើល​ក៏​បាន​។ នៅ​ពេល​គេ​និយាយ​បែប​នេះ គឺ​គេ​ចង់​និយាយ​ថា មាន​លុយ​គឺ​អាច​ធ្វើ​អ្វី​គ្រប់យ៉ាង​បាន​នៅ​ក្នុង​សង្គម​ខ្មែរ​។ តើ​ការ​ប្រកាន់​ទស្សនៈ​បែន​នេះ​ត្រឹមត្រូវ​ឬទេ? វា​ឆ្លុះ​បញ្ចាំ​យ៉ាងដូចម្តេច​ពី​សង្គម​ខ្មែរ? ការ​ប្រកាន់​យក​ទស្សនៈ​ខាងលើ​អាច​នឹង​មិន​ផ្តល់​ផល​ល្អ​ទេ​សម្រាប់​សង្គម​ជាតិ​។

Loading...

វា​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ហ៊ាន​ធ្វើ​អ្វី​ៗ​ទាំងអស់​ដើម្បី​លុយ​, គេ​អាច​នឹង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដើម្បី​បាន​លុយ​, គេ​អាច​នឹង​ហ៊ាន​រត់ពន្ធ​គ្រឿងញៀន​ដើម្បី​បាន​លុយ​, គេ​អាច​នឹង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​លុយ​, ជាមួយនឹង​សកម្មភាព​អាក្រក់​ៗ​ជា​ច្រើន​ដែល​អាច​នឹង​កើតឡើង​ដោយសារ​តែ​លុយ​នោះ គេ​មិន​គួរ​ឲ្យ​ទស្សនៈ​មាន​លុយ​អាច​បញ្ជា​ខ្មោច​ឲ្យ​រាំ​ឲ្យ​មើល​ក៏​បាន ឬ​ក៏​មាន​លុយ​មាន​អ្វី​ៗ គ្រប់​យ៉ាងនោះ​ទេ​។ វា​ជា​ការ​ពិត​ដែល​ពេល​យើង​មាន​លុយ យើង​នឹង​មាន​មធ្យោបាយ​ធ្វើ​ឲ្យ​ជីវិត កាន់តែ​ងាយស្រួល និង​មាន​សុភមង្គល​។

ប៉ុន្តែ​នេះ មិន​មាន​ន័យ​ថា​មាន​លុយ​មាន​អ្វី​គ្រប់យ៉ាង​ទេ​។ នៅ​ក្ន​ង​សង្គម អ្នកមាន​ខ្លះ​គឺ​មិន​មាន​សេចក្តី​ដូចនឹង​មនុស្ស​ដែល​មាន​ជីវភាព​ធម្មតា​ឡើយ​។ លុយ​គឺ​មិន​អាច​ទិញ​សុភមង្គល​បាន​ទេ​ក្នុង​ន័យ​នេះ បើ​ទោះជា​លុយ​អាច​មាន​ឥទ្ធិពល​ខ្លះ​ក៏​ដោយ​។ ដូច្នេះ​ជំនួស​ឲ្យ​ការ​ផ្តល់​តម្លៃ​ហួសហេតុ​ទៅ​លើ​លុយ គេ​គួរតែ​ងាក​មក​ផ្តល់​តម្លៃ​ដល់​សីលធម៌ សេចក្តី​ស្មោះត្រង់ និង​ចំណេះដឹង ដើម្បី​សង្គម​មួយ​កាន់តែ​មានការ​ស្រឡាញ់​គ្នា មានការ​គោរព​គ្នា មាន​ក្តី មេត្តា​ចំពោះ​គ្នា មាន​ក្តី​ស្រឡាញ់​ចំពោះ​គ្នា និង​អាច​រស់នៅ​ជាមួយ​គ្នា​កាន់តែ​សុខដុម​៕ ដោយ ៖ សហការី