ថៃឡង់ដ៍ ៖ ប្រទេសថៃបានទទួលជោគជ័យដ៏សំខាន់មួយកាលពីថ្ងៃពុធដោយរាយការណ៍ថា គ្មានករណីឆ្លងមេរោគកូវីដ-១៩ ជាលើកដំបូងក្នុងរយៈពេលជាងពីរខែ។ យោងតាមក្រសួងសុខាភិបាល បានឱ្យដឹងថា រយៈពេលចុងក្រោយនេះថៃមិនបានរាយការណ៍អំពីការកើនឡើងប្រចាំថ្ងៃទេចាប់តាំងពីថ្ងៃទី៩ ខែមីនា រហូតមកដល់ថ្ងៃអង្គារនេះ។
Loading...
ប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ មានការឆ្លងកូវីដ-១៩ ថ្មីក្នុងតួលេខមួយខ្ទង់ក្នុងរយៈពេល ៨ថ្ងៃជាប់ៗគ្នា។ ចំនួនសរុបនៃករណីដែលបានបញ្ជាក់នៅក្នុង ប្រទេសថៃ ចាប់តាំងពីការផ្ទុះឡើងមានចំនួន ៣.០១៧ ករណីដែលអ្នកជំងឺចំនួន ២៨៤៤ នាក់ ត្រូវបានចេញពីមន្ទីរពេទ្យ ឬកន្លែងដាក់នៅដោយឡែក៕ ដោយ៖ សហការី