ជប៉ុន ៖ ជប៉ុនសង្ឃឹមថានឹងធ្វើតេស្តមនុស្សឆ្លងមេរោគឆ្លងវីរុសកូវីដ-១៩ ចំនួន ៤០០,០០០ នាក់ក្នុងមួយសប្តាហ៍ នៅពេលក្រសួងសុខាភិបាល គ្រោងនឹងអនុម័តឧបករណ៍ធ្វើតេស្តអង់ទីហ្សែនដំបូងបង្អស់របស់ប្រទេសនេះ នៅថ្ងៃពុធ។ តាមរយៈតេស្តនេះ គេអាចរកឃើញជំងឺកូវីដ-១៩ ក្នុងរយៈពេល ១៥នាទី។
ទោះបីតេស្តអង់ទីហ្សែន មានប្រសិទ្ធភាពតិចជាងការធ្វើតេស្ត PCR ក៏ដោយ វាផ្តល់លទ្ធផលលឿនជាងដោយប្រើពេល ១៥ នាទីប៉ុណ្ណោះ។ ការធ្វើតេស្ត PCR នាពេលបច្ចុប្បន្ននេះគឺជាវិធីសាស្ត្រចម្បង សម្រាប់ការរកឃើញការឆ្លងមេរោគកូវីដ-១៩ ប៉ុន្តែវាស៊ីពេលយូរ ច្រើនម៉ោងរហូតដល់ច្រើនថ្ងៃ។
ប្រទេសជប៉ុនសង្ឃឹមថានឹងជំរុញការធ្វើតេស្តរកកូវីដ-១៩ ដោយមធ្យោបាយទាំងពីរនេះ។ ក្រសួងគ្រោងនឹងអនុម័តផលិតផលពីក្រុមហ៊ុន Fujirebio ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Miraca Holdings៕ ដោយ ៖ សហការី