ខេត្តបន្ទាយមានជ័យ ៖ អភិបាលក្រុងសិរីសោភ័ណកោតសសើរប្រជាកសិករចិញ្ចឹមកង្កែបអាចរកចំណូលបានប្រសើរជាងទៅធ្វើការចំណាកស្រុកដែលចុះពិនិត្យមើលកាលពីថ្មីៗនេះស្ថិតក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។ ក្នុងឱកាសដែលអភិបាលក្រុងសិរីសោភ័ណលោក ហ៊ឹល រ៉ាយ៉ា និងមន្ត្រីជំនាញ ចុះពិនិត្យប្រជាពលរដ្ឋមើលការចិញ្ចឹមកង្កែបបានកោតសសើរចំពោះប្រជាពលរដ្ឋដោយមិនចាំបាច់ចំណាកស្រុកទៅរកការងារធ្វើប្រទេសក្រៅ ដោយបង្កើនជីវភាពក្នុងស្រុក ដោយការចិញ្ចឹមកង្កែប សម្រាប់លក់ក្នុងទីផ្សាក្នុងស្រុកអាចចិញ្ចឹមជីវភាពការរស់ដោយសុខសាន្ត។

លោកបានណែនាំដល់ ប្រជាកសិករត្រូវតែបន្តការងារចិញ្ចឹមកង្កែបដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនៅពេលដែលជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរាតត្បាតនៅតាមបណ្តាប្រទេស ហើយនៅកម្ពុជាកំពុងយកចិត្តទុកដាក់ពីប្រមុខ រាជរដ្ឋាភិបាល កម្ពុជា បានបង្ការទប់ស្កាត់វីរូសកូរូណា ឬកូវីដ-១៩ ដើម្បីតម្រូវការចាំបាច់ ត្រូវដាំដុះ ចិញ្ចឹមសត្វសម្រាប់តម្រូវទីផ្សាក្នុងស្រុកបើមានការខ្វះទុនក្នុងការវិនិយោគការចិញ្ចឹម និងដាំដុះគឺឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងលោកជំទាវ ម៉ៅ ម៉ាល័យ បានបង្កើតមូលនិធិ ជម្រាបជួយដល់ប្រជាពលរដ្ឋ។

ប្រជាកសិករបានបញ្ជាក់ថា៖ ការចិញ្ចឹមកង្កែប ពិតជាប្រសើរជាងទៅរកការងារធ្វើដោយចំណាកក្រៅប្រទេស អាចរកចំណូលបានសម្រាប់ផ្គត់ផ្គង់ គ្រួសារបានប្រសើរឡើង តែរយៈពេលកន្លងមកជួបបញ្ហាទីផ្សារការលក់ដូរដោយចិញ្ចឹមបានហើយ លក់បានថោក ដោយមិនបានចំណេញប៉ុន្មាន ក្រោយគឹតថ្លៃចិញ្ចឹមទិញពូជន៍ និងចំណី សម្ភារចិញ្ចឹម សង្ឃឹមថាអាជ្ញាធរ ឬមន្ត្រីជំនាញជួយរកទីផ្សារលក់ឲ្យប្រសើរឡើងទើបប្រជាកសិករ មានកម្លាំងចិត្ត ក្នុងការចិញ្ចឹម៕ ដោយ ៖ ប៊ុន ធឿន




