សាហាវ ! កូ​វី​ដ​-១៩ អាច​ឆ្លង​តាម​ការ​និយាយ​ស្តី

ស្រាវជ្រាវ ៖ អ្នក​ស្រាវជ្រាវ​ដែល​មក​ពី​វិទ្យាស្ថាន​ជាតិ​ទឹកនោមផ្អែម និង​ជំងឺ​រំលាយ​អាហារ និង​តម្រងនោម នៅ សាកលវិទ្យាល័យ​នៃ​រដ្ឋ Pennsylvania សហរដ្ឋអាមេរិក​បាន​សរសេរ​ថា «​ការ​និយាយ​អាច​បញ្ចេញ​តំណក់ទឹក ក្នុង​មាត់ រាប់​ពាន់​ក្នុង​មួយ​វិនាទី​»​។ វា​ត្រូវ​បាន​គេ​សង្ស័យ​ថា តំណក់​ទឹកតូច​ៗ​អាច​ចម្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ប៉ុន្តែ​មាន​មតិផ្ទុយ​គ្នា​ក្នុង​ចំណោម​អ្នកជំនាញ​។ ជា​ទូទៅ វីរុស​នេះ​បាន​រីក​រាលដាល​តាម​រយៈ​តំណក់ទឹក​ដង្ហើមធំ​ៗ​។

Loading...

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ​មិន​ផ្តោត​លើ​វីរុស​កូ​រ៉ូ​ណា ឬ​វីរុស​អ្វី​ផ្សេង​ទៀត​នោះ​ទេ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គ្រាន់តែ ក្រឡេក​មើល ពី​របៀប​ដែល​មនុស្ស​បង្កើត​តំណក់ទឹក​ផ្លូវដង្ហើម​នៅ​ពេល​ពួក​គេ​និយាយ​ប៉ុណ្ណោះ​។ ការ​ពិសោធន៍​បាន​ផ្តោត​លើ​តំណក់​ទឹកតូច​ៗ​ដែល​អាច​អណ្តែត​នៅ​លើ​ខ្យល់​។ អ្នកនិពន្ធ​បាន​និយាយ​ថា តំណក់ទឹក​ទាំងនោះ​អាច​ផ្ទុក​នូវ​ភាគល្អិត វីរុស​គ្រប់គ្រាន់​ដើម្បី​ឆ្លង​ទៅ​មនុស្ស​។

អ្នក​វិទ្យាសាស្ត្រ​បាន​បន្ថែម​ទៀត​ថា ការ​និយាយ​ខ្លាំង​ៗ បង្កើត​តំណក់ទឹក​កាន់តែ​ច្រើន​។ ត្រឹមតែ​១​វិនាទី​នៃ «​ការ​និយាយ​ខ្លាំង​ៗ » អាច​បង្កើត តំណក់ទឹក​ដែល​ផ្ទុក​វីរុស​បាន​ជិត ១០០០ ដំណក់ ដែល​ស្ថិត​នៅ​លើ​អាកាស​អស់​រយៈពេល​ជាង ៨​នាទី​៕ ដោយ ៖ សហការី