ក្រសួងសុខាភិបាល​ច្រានចោល​ទាំងស្រុង ដែល​បុរស​វៀតណាម​មាន​វីរុស​កូ​វី​ដ​-១៩ ចេញពី​កម្ពុជា

228

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុជា​មុន​នេះ​បន្តិច​បាន​ប្រកាស​ច្រានចោល​ទាំងស្រុង​នូវ​ព័ត៌មាន ដែល​បាន​ចុះ​ផ្សាយ​ដោយ​ការ​សែត​សារព័ត៌មាន​របស់​វៀតណាម​ឈ្មោះ Vietnam News ចុះ​ផ្សាយ​ថ្ងៃ​ទី​១៦ ឧសភា ២០២០ ថា​បុរស​ជនជាតិ​វៀតណាម​វិជ្ជមាន​កូ​វី​ដ​-១៩ ចេញពី​ខេត្តសៀមរាប នៃ​ប្រទេស​កម្ពុជា​។

Loading...

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី​១៨ ឧសភា​នេះ បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​ករណី​នេះ​ក្រសួងសុខាភិបាល​តាម​រយៈ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​ក្រុមការងារ​ច​ត្តា​ឡី​ស័​ក្ត នៃ​មន្ទីរ​សុខាភិបាល និង​អាជ្ញាធរ​ខេត្តសៀមរាប បាន​រុករក​ស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់​ជាទី​បំផុត និង​ជា​បន្ទាន់ តែ​មិន​មានឈ្មោះ​ជនជាតិ​វៀតណាម ដូច​ការ​ចុះ​ផ្សាយ នៅ​ក្នុង​កាសែត​វៀតណាម នៅ​ខេត្តសៀមរាប​នោះ​ទេ ហើយ​ការ​លើក​ឡើង​ថា ជនជាតិ​វៀតណាម​នោះ រស់នៅ​ខេត្តសៀមរាប​ហើយ​ថា​មាន​កើត​កូ​វី​ដ​-១៩ នោះ​ក៏​មិន​ពិត​ដែរ​។

ក្រសួង​បាន​បញ្ជាក់​ថា «​ម្យ៉ាងវិញទៀត តាម​រយៈ​ប្រព័ន្ធ​រាយការណ៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក (EOC) នៃ​ជំងឺឆ្លង​ថ្មី​ៗ ក្នុង​បណ្តា​ប្រទេស​អាស៊ាន ក្រុមការងារ​នៃ​ក្រសួងសុខាភិបាល ក៏​មិន​ទទួល​បាន​នូវ​ព័ត៌មាន ផ្លូវការ​ណាមួយ​ស្តី​អំពី​ករណី​ដូច​ការ​ចុះ​ផ្សាយ​នោះ​ដែរ​»​។
ដូច្នេះ​បុគ្គល​ជនជាតិ​វៀតណាម ឆ្លង​កូ​វី​ដ​-១៩ នៅ​វៀតណាម​មិនមែន​នៅ​កម្ពុជា​ទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ក្រសួងសុខាភិបាល​កម្ពុជា​៕ ដោយ ៖ គុ​ច ណា​រ៉េ​ន