អង់គ្លេស ៖ ចក្រភពអង់គ្លេសកំពុងសាកល្បងបង្ហាត់ឆ្កែថា តើវាអាចរកឃើញមេរោគកូវីដ-១៩ នៅក្នុងខ្លួនមនុស្សឬទេ?។ បើសិនជាវាអាចមានសមត្ថភាពបែបនេះមែននោះ វានឹងសង្គ្រោះមនុស្សជាច្រើននៅក្នុងពិភពលោក។ ឆ្កែត្រូវបានបណ្តុះបណ្តាលរួចហើយដើម្បីរកឲ្យឃើញក្លិនមហារីកមួយចំនួន ជំងឺគ្រុនចាញ់ និងជំងឺផាកឃីនសុន។
Loading...

ដំណាក់កាលដំបូងនៃការសាកល្បងនឹងត្រូវដឹកនាំដោយសាលាវេជ្ជសាស្ត្រតំបន់ត្រូពិក នៃទីក្រុងឡុងដ៍ រួមជាមួសាកលវិទ្យាល័យឌូហាំ។ វាត្រូវបានគាំទ្រដោយថវិការបស់រដ្ឋាភិបាលចំនួន ៥០០.០០០ ផោន៕ ដោយ ៖ សហការី