អន្តរជាតិ ៖ ក្រុមមន្ត្រីអាកាសចរណ៍និយាយថា យន្ដហោះអន្ដរជាតិប៉ាគីស្ថានបានធ្លាក់នៅក្រុងការ៉ាជី ហើយមនុស្សជាច្រើនត្រូវគេយល់ថា អាចបាត់បង់ជីវិត។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានBBC កាលពីកន្លះ ម៉ោងមុននេះនៅថ្ងៃសុក្រ។ ជើងហោះហើរ PK8303 ដែលដឹកអ្នកដំណើរ៩១នាក់ និងក្រុមបម្រើការលើយន្តហោះ ៨នាក់ បានហោះពីឡាហ័រទៅអាកាស យានដ្ឋានអន្តរជាតិជីនណាដែលជាអាកាសយានដ្ឋានមមាញឹកបំផុត មួយរបស់ប៉ាគីស្ថាន។
រូបភាពបានបង្ហាញពីទិដ្ឋភាពនៃការបំផ្លិចបំផ្លាញនៅក្នុងតំបន់លំនៅដ្ឋាន Model Colony។ ប្រតិបត្តិការសង្គ្រោះ បន្ទាន់បានទៅដល់កន្លែងកើតហេតុ។ រហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់អំពីចំនួន អ្នកស្លាប់ និងរបួសនៅឡើយទេ ប៉ុន្តែមនុស្សជាច្រើនត្រូវបានគេខ្លាចថាបានបាត់បង់ជីវិត។
យន្តហោះប្រភេទ Airbus A320 ជិតនឹងចុះចតនៅពេលដែលវាបានធ្លាក់នៅក្បែរ Model Colony ដែលជាសង្កាត់មួយនៃក្រុង Karachi ចម្ងាយប្រហែល ៣,២ គីឡូម៉ែត្រ (ភាគខាងជើង) នៃអាកាសយានដ្ឋានអន្តរជាតិ Jinnah៕ ដោយ ៖ សហការី