ទំនាស់​រឿង​សាងសង់​រំលោភ​ចំណី​ដី​រដ្ឋ អាជ្ញាធរ​ទុក​ពេល​២​ឆ្នាំ​ត្រូវ​រុះរើ​ចេញ

155

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ទំនាស់​រឿង​សាងសង់​រំលោភ​ចំណី​ដី​រដ្ឋ​អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ ចុះ​ទៅ​ពិនិត្យ​មើល​ដោយ​ទុក​ពេល​២​ឆ្នាំ រដ្ឋ​ត្រូវការ​ត្រូវ​រុះរើ​ចេញ​ចុះ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​គៀប សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ​។ នៅ​ពេល​ចុះ​ទៅ​ពិនិត្យ​ទំនាស់ រវាង​ប្រជាពលរដ្ឋ​២​គ្រួសារ​ដែល​ទំនាស់​គ្នា​រឿង​សាងសង់​រំលោភ​ដី​រដ្ឋ​គ្រួសារ​ឈ្មោះ ជី​ង​ឡុ​ង ជា​អាំ​ជី​វករ​បាន​ចោទប្រកាន់​ឈ្មោះ មួន អ៊ុ​ញ អាយុ​៦០​ឆ្នាំ ដែល​រស់នៅ​ភូមិ​គៀប សង្កាត់​ទឹក​ផ្លា ក្រុង​សិរី​សោភ័ណ សាងសង់​ផ្ទះ​នៅ​មុខ​ដី​របស់​ខ្លួន​ធ្វើ​ឲ្យ​ប៉ះពាល់​ក្នុង​ការ​ចេញចូល​ដី​។

Loading...

ហើយ​ម្ចាស់​ដី​ឈ្មោះ មួ​ង អ៊ុ​ញ និយាយ​ថា ដី​នេះ​គាត់​រស់នៅ​តាំង​១៩៩៣​មក​ម្លេះ ហើយ​ដី​នេះ ទិញ​ដីស្រែ​ចាក់​ដី​ធ្វើ​ផ្ទះ​ក្រោយ​ពេល​លោក ជិ​ញ ឡុ​ង ទើប​ទិញ​ដី​ក្រោយ​ហើយ​ទាំង​ធ្វើ​របង​រំលោភ ចំណី​ផ្លូវ​រដ្ឋ ប៉ះពាល់​ផ្លូវ​សាធារណៈ​ទៀត ហើយ​ទាំង​ចោទ​ថា ធ្វើ​ផ្ទះ​បាំង​ផ្លូវ​ចូល​ដី​គាត់​ទៅ​វិញ ដូច​ជា​អយុត្តិធម៌​សម្រាប់​អ្នក​ក្រីក្រ​មាន​សមត្ថភាព​ទន់ខ្សោយ​។

ក្រោយ​ពេល​ទំនាស់​រ៉ាំរ៉ៃ មន្ត្រី​ចុះ​ដោះស្រាយ​មិន​ចេះ​ចប់​ទើប​អភិបាលក្រុង​សិរី​សោភ័ណ លោក ហ៊ឹ​ល រ៉ា​យ៉ា ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ពិនិត្យ​រក​ដំណោះស្រាយ​ជាក់ស្តែង​នៅ​កន្លែង​ទំនាស់​ឃើញ​ថា​៖ ឈ្មោះ ជី​ង ឡុ​ង ធ្វើ​របង​រំលោភ​ចំណី​ផ្លូវ​សាធារណៈ និង​ឈ្មោះ មួន អ៊ុ​ញ ដែល​សាងសង់​ផ្ទៈ​រំលោភ​ចំណី​ផ្លូវ ដូច​គ្នា​ត្រូវធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ជម្លោះ​គ្នា​ហើយ​ទុក​ពេល​២​ឆ្នាំ​បើ​រដ្ឋ​ត្រូវការ​ឲ្យ​រុះរើ​របង និង​ផ្ទះ​ដែល​រំលោភ​ចំណី​ផ្លូវ​ចេញ​តាម​កិច្ចសន្យា​ដោយ​មិន​អាច​ជជែក​បាន​ឡើយ​៕ ដោយ ៖ ប៊ុ​ន ធឿ​ន