ក្រសួង​ប្រៃសណីយ៍ បង្កើត​សមាសភាព​ខុទ្ទកាល័យ​៨​រូប​ថ្មី

127

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​សម្រេច​បង្កើត​សមាសភាព ខុទ្ទកាល័យ​រដ្ឋមន្ត្រី​ចំនួន​៨​នាក់​។ នេះ​បើ​តាម​សេចក្តីសម្រេច​របស់​ក្រសួង​ចុះហត្ថលេខា​ដោយ​លោក ជា វណ្ណ​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ចេញ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២០​។ ប្រកាស​របស់​ក្រសួង​បាន​សម្រេច ដូច​ជា ៖ តែង​តាំ​សមាសភាព​នាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ ដូច​ជា​៖

Loading...

១.​កញ្ញា ទ​ន សុ​គ​ន្ធា នាយិកា​ខុទ្ទកាល័យ ២.​លោក ថោ​ង សុ​ពី​មក​រា នាយក​រដ្ឋ​ខុ​ទ្ធ​កាល័យ ៣.​លោក បួ ទិ​ត្យ​ធា​រ៉ា នាយ​រង​ខុ​ន្ទ​កាល័យ ៤.​លោក កោះ យូ​រ៉ា ទីប្រឹក្សាបច្ចេកទេស ៥. លោក ម៉ៅ សិលា អនុ​ពន្ធ​សភា ៦.​លោក ថន សុភា​រិ​ន អនុ​ពន្ធ​សារព័ត៌មាន ៧.​លោក វ៉ា ភា​រ៉ូ ជា​ជំនួយការ និង​៨.​លោក បូរ ពន្លក​បញ្ញា ជា​លេខា​ធិ ការ​៕ ដោយ ៖ អ៊ា​ង ប៊ុ​ន​រិ​ទ្ធ