ជប៉ុន​កំពុង​រុញ​ការ​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩ ឲ្យ​បាន​ត្រឹម​ចុងឆ្នាំ​២០២០​នេះ

សុខភាព ៖ ជប៉ុន​គ្រោង​នឹង​ចាប់ផ្តើម​ការ​សាកល្បង​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ នៅ​ខែកក្កដា​នេះ ដោយ​សង្ឃឹមថា សង្ឃឹមថា​វ៉ាក់សាំង​នេះ​អាច​ទទួល​បានការ​យល់ព្រម​ពី​រដ្ឋាភិបាល​នៅ​ដំណាច់ឆ្នាំ​នេះ​។ មន្ត្រី​ក្រុមហ៊ុន​បាន​និយាយ​ថា ការ​សាកល្បង​គ្លីនិក​នេះ​គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែកញ្ញា ប៉ុន្តែ​ក្រុមហ៊ុន AnGes អាច​បន្ថយ​ពេល​មក​ខែកក្កដា បន្ទាប់​ពី​ការ​ពិភាក្សា​ជាមួយ​និយតករ និង​មន្ទីរពេទ្យ និង​ដោយសារ លទ្ធផល​ដែល​បាន​មក​ពី​ការ​សាកល្បង​សត្វ​។

Loading...

មិន​ដូច​វ៉ាក់សាំង​ស្តង់ដារ​ដែល​ប្រើ​មេរោគ​ផ្ទាល់ ឬ​អសកម្ម ដើម្បី​បង្កើត​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាពស៊ាំ វ៉ាក់សាំង​ឌី​អិន​អេ​ប្រើ​លំដាប់ ហ្សែ​ន​ដែល​បណ្តាល​ឱ្យ កោសិកា​ក្នុង​ខ្លួន​ផលិត​អង់​ទី​ករ​ប្រឆាំង​វីរុស​។ លទ្ធផល​សម្រាប់​ការ​សាកល្បង​គ្លីនិក​ខ្នាត​តូច​ដែល​នឹង​ត្រូវ ធ្វើ​ឡើង​នៅ​សាកលវិទ្យាល័យ​អូ​សា​កា និង​សាកលវិទ្យាល័យ​អូ​សា​កា​ស៊ី​ធី​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​អាច​ដឹង​នៅ​ដើមខែ​កញ្ញា​ហើយនឹង​ត្រូវ​បន្ត​ការ​សាកល្បង​ទ្រង់ទ្រាយ​ធំ​។

ប្រសិនបើ​ប្រសិទ្ធភាព​ត្រូវ​បាន បង្ហាញ​តាម​រយៈ​ការ​សាកល្បង​ទាំងនេះ​វ៉ាក់សាំង​នឹង​ត្រូវ​បាន​ទទួល​ការ​យល់ព្រម​នៅ​ចុងឆ្នាំ​នេះ​។ ប្រទេស​ជា​ច្រើន​រួម​ទាំង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​ផង​កំពុង​ប្រណាំង​គ្នា​ផលិត​វ៉ាក់សាំង​កូ​វី​ដ​-១៩​។ មាន​បេក្ខជន​វ៉ាក់សាំង​យ៉ាងតិច​១០​កំពុង​ស្ថិត​ក្នុង​ការ​សាកល្បង​គ្លីនិក​រួច​ហើយ​។ សហរដ្ឋអាមេរិក​ក៏​មាន គោលបំណង​ដើម្បី​ផលិត​ចេញ​វ៉ាក់សាំង​ត្រឹម​ចុងឆ្នាំ​នេះ​ដែរ​៕ ដោយ ៖ សហការី