រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក សុខ ពេញវុធ ជាអភិបាល នៃគណៈអភិបាលខណ្ឌ សហការជាមួយនឹងលោក ចៅ តារាភ័ក្ត្រ ប្រធានមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល បានចុះមកយកសំណាកពី ភ្ញៀវបរទេសចំនួន ១២២នាក់ ដែលទើបតែចូលមកកាន់ប្រទេសកម្ពុជា និង កំពុងតែនាំគ្នាស្នាក់នៅ ក្នុងសណ្ឋាគារ «អូខេ ប៊ូទិក» ដើម្បីពិនិត្យរកជំងឺកូវីដ-១៩។

ប្រតិបត្តិការនេះដែរបានធ្វើឡើងកាលពី វេលាម៉ោង០៤ និង៤០នាទីល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចសណ្ឋាគារ «អូខេ ប៊ូទិក» ដែលមានទីតាំងអគារលេខ១៧៤ ផ្លូវលេខ១៩ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់ឱ្យដឹងថា ដោយមានការសហការ អំពីសំណាក់ លោក ចៅ តារាភ័ក្ត្រ ប្រធានមន្ទីរពិសោធន៍ជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល ជាមួយនឹងគណៈបញ្ជារការឯកភាពខណ្ឌដូនេពេញ ក្រោមការដឹកនាំចូលរួម ដោយរូបលោកផ្ទាល់នោះ។

បានដឹកនាំកម្លាំងចូលរួមយកសំណាកពីជនបរទេសប្រុសស្រី សរុបចំនួន ១២២នាក់ ដែលទើបតែមកពីក្រៅប្រទេស និងកំពុងនាំគ្នាចូលមកស្នាក់នៅក្នុងសណ្ឋាគារ «អេខេ ប៊ូទិក» មួយកន្លែងដែលមានទីតាំងដូចខាងលើនេះ ក្នុងគោលបំណងដើម្បីត្រួតពិនិត្យរកជំងឺកូវី-១៩។ លោកក៏បានបន្តទៀតថា ប្រតិបត្តិការត្រួតពិនិត្យយកសំណាកពីភ្ញៀវបរទេសប្រុសស្រី ទាំង១២២នាក់ ដែលកំពុងតែស្នាក់នៅក្នុងសណ្ឋាគារ «អូខេ ប៊ូទិក» ខាងលើនេះដែរ គឺធ្វើឡើងទៅតាមយុទ្ធនាការ ប្រយុទ្ធប្រឆាំងទៅនឹងជំងឺឆ្លង កូវីដ-១៩ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ក្នុងការចុះយកសំណាកពីភ្ញៀវបរទេស ប្រុសស្រី ទាំង១២២នាក់ ដើម្បីត្រួតពិនិត្យរកជំងឺកូវីដ-១៩ ខាងលើដែលទើបតែមកពីក្រៅប្រទេស និងចូលមកស្នាក់នៅក្នុងសណ្ឋាគារ «អូខេ ប៊ូទិក» របស់វិទ្យាស្ថានជាតិ សុខភាពសាធារណៈ សហការជាមួយនឹង កម្លាំងគណៈបញ្ជារការឯកភាពខណ្ឌ ដូនពេញនេះដែរ ដើម្បីគ្រប់គ្រង និងណែនាំពួកគាត់មិនឲ្យចេញទៅខាងក្រៅពីបរិវេណសណ្ឋាគារ ឡើយ រហូតដល់ថ្ងៃកំណត់ និងមានបញ្ជាពីក្រសួង ឬស្ថាប័នពាក់ព័ន្ធទើបអាចអនុ ញ្ញាតឲ្យចេញខាងក្រៅ និងដើរហើរបានសេរី៕ ដោយ ៖ ភី ផល