ហាង​ទំនិញ ភោជនីយដ្ឋាន កន្លែង​លក់ដូរ​ប្រឈម​នឹង​ការ​បិទ បើ​មិន​មាន​អាកុល​លាងដៃ និង​មិន​វាស់​កម្តៅ​ភ្ញៀវ

កូ​វី​ដ​-១៩ ៖ សាលា​រាជធានី​ភ្នំពេញ បាន​ព្រមាន​ថា ហាង​ទំនិញ ភោជនីយដ្ឋាន ឬ អាហារ​ដ្ឋា​ន​ណា ដែល​មិន​បាន​អនុត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​មេរោគ​កូ​វី​ដ​-១៩​នឹង​ប្រឈម​មុខ​នឹង​ការ​បិទ​បណ្តោះអាសន្ន​។ នេះ​បើ​តាម​សេចក្តីជូនដំណឹង​របស់​សាលាក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​២៥ ខែឧសភា​។ សេចក្តីជូនដំណឹង​នោះ​បាន​ណែនាំ​ឲ្យ​ខណ្ឌ​ទាំង​១៤​ចុះ​ពិនិត្យ​ដើម្បី​ជំរុញ​ការ​អនុវត្ត​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​មេរោគ​កូ​វី​ដ​-១៩​។

Loading...

សេចក្តីជូនដំណឹង​នោះ​និយាយ​ថា ខណ្ឌ​ទាំង​១៤​ត្រូវ​តាមដាន និង​ពិនិត្យ​នៅ​តាម​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន និង​កន្លែង​លក់ដូរ​នានា​ឲ្យ អនុវត្ត​វិធានការ​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​មេរោគ​កូ​វី​ដ​-១៩​។ ម្ចាស់​អាជីវកម្ម​ត្រូវ​រៀបចំ​អាល់កុល​លាងដៃ​នៅ​មុខ​ច្រក​ទ្វារ ចេញ​-​ចូល និង​ត្រូវ​ចាត់តាំង​បុគ្គល​ឲ្យ​ធ្វើការ​វាស់​កម្តៅ​ភ្ញៀវ​ទាំងអស់ មុន​នឹង​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​អាជីវកម្ម​ទាំងនោះ​។ សាលាក្រុង​បាន​ព្រមាន​ថា ក្នុង​ករណី​ដែល​ម្ចាស់​ទីតាំង មិន​អនុវត្ត​តាម​ការ​ណែនាំ​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​បិទ​អាជីវកម្ម​ជា​បណ្តោះ អាសន្ន​៕ ដោយ ៖ សហការី