អតីត​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី២​ម្នាក់ ខ្យល់គ​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ

រាជធានី​ភ្នំពេញ ៖ បុរស​វ័យ​ចំណាស់​ជា​អតីត​នគរបាល​បម្រើ​ការងារ​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី២ ម្នាក់​បានបាត់បង់​ជីវិត ក្រោយ​ពី​រូប​គាត់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​អង្គុយ​លេង​នៅ​ម៉ាត​មួយ​កន្លែង ក៏​ស្រាប់តែមាន​អាកា​រៈ​មិន​ស្រួលខ្លួន និង​បញ្ជូន​ដល់​មន្ទីរពេទ្យ​កា​ល់​ម៉ែ​ត​បាត់​បង់ជីវិត​។ ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៩ និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខ​ម៉ាត Smile ផ្លូវ​លេខ​១៣ កែង​ផ្លូវ​១៣៦ ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី​១ ខណ្ឌដូនពេញ​។

Loading...

តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ប៉ែន សុខ​គា អាយុ៥៥​ឆ្នាំ មន្ត្រី​នគរបាល​ចូល​និវត្តន៍​ធ្លាប់​បម្រើ​ការងារ​នៅ​នគរបាល​ប៉ុស្តិ៍​ផ្សារ​កណ្តាល​ទី​២​។ មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក PCX ពាក់​ស្លាក​លេខ ភ្នំពេញ ១BC-៣១៦៧ មួយ​គ្រឿង​តែ​ម្នាក់ឯង មក​អង្គុយ​លេង​នៅ​ខាង​មុខ​ម៉ាត​ខាងលើ ហើយ​ក៏​ស្រាប់តែ​មាន​អាកា​រៈ មិន​ស្រួលខ្លួន ហើយ​ក៏​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​អ្នក​ជិតខាង​ជួយ​ហៅ​រថយន្ត​សា​មុ​យ របស់​មន្ទីរពេទ្យ កាល់​ម៉ែ​ត ឲ្យ​មក​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​រថយន្ត​សា​មុ​យមក​ដឹក​បុរស​រង​គ្រោះ​យក​ទៅ​ដល់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​នោះ ទើប​ក្រុម​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ទើប​ដឹង​ថា រូប​គាត់​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​៕ ដោយ ៖ ភី ផល