ឈឺភ្នែក​ដោយ​កូ​វី​ដ​-១៩

កូ​វី​ដ​-១៩ ៖ កូ​វី​ដ​អាច​វាយប្រហារ​នៃ​រាង​កាយ​មនុស្ស​ពី​ក្បាល ភ្នែក ដល់​ចុងជើង​។ នៅ​ក្នុង​ការ​ស្រាវជ្រាវ ដ៏​ធំ​មួយ​ដែល​បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្តី​វេជ្ជសាស្ត្រ​អង់គ្លេស អ្នក​ក​ស្រាវជ្រាវ​បាន​ចងក្រង​ឯកសារ ទាក់ទង​នឹង​បញ្ហា​ភ្នែក ក្នុង​ចំណោម​អ្នកជំងឺ​កូ​វី​ដ​-១៩ មក​ពី​មន្ទីរពេទ្យ​ចំនួន​៣០​នៅ​ទូ​ទាំង​ប្រទេស​ចិន​។ គេ​បានឃើញ​ទំនាក់ទំនង នៃ​ការ​ឈឺភ្នែក និង​ជំងឺ​កូ​វី​ដ​-១៩​។

Loading...

ស្ថានភាព​នេះ​ធ្វើ​ឱ្យ​ភ្នែក​មានទឹក ហើយ​មាន​អារម្មណ៍​គ្រើម និង​មិន​ស្រួល​ជា​ជាង​ឈឺចាប់ ហើយ​ជា​ធម្មតា​មិន​រំខាន​ដល់​ចក្ខុ​ទេ​។ ខណៈ​ដែល​កូ​វី​ដ​-១៩ អាច​ធ្វើ​ឲ្យ​មានការ​ឈឺភ្នែក​នោះ អង្គការ​សុខភាព​ថា​កម្រ​នឹង​កើត​មាន​។ វា​មាន​ប្រហែលជា​១​ទៅ​៣ ភាគរយ ប៉ុណ្ណោះ នៃ​ករណី​កូ​វី​ដ​-១៩​ទាំងអស់​។ អង្គការ​សុខភាព​ពិភពលោក​បាន​បន្ថែម​រោគ​សញ្ញា នៃ​ការ​ឈឺភ្នែក ទៅ​ក្នុង​ចំណោម​រោគ​សញ្ញា​កម្រ​នៃ​កូ​វី​ដ​-១៩ ដែល​រួម​មានការ​ឈឺ​ចុកចាប់ ការ​ឈឺបំពង់ក ការ​ឈឺក្បាល កន្ទួល​ក្រ​ហាម និង​ការ​ហើម​ម្រាមដៃ​ម្រាមជើង​ជាដើម​។

ដូច​គ្នា​នឹង​ការ​ឆ្លង​មេរោគ​លើ​ភ្នែក​ដោយ​ពពួក​វីរុស និង​ង​បាក់តេរី​ដទៃ​ទៀត​ដែរ​វា​អាច​ឆ្លង​ខ្លាំង​ជា​ពិសេស​ប្រសិនបើ​អ្នក​ណា​ម្នាក់​ប៉ះ​អាចម៍​ភ្នែក ឬ​ក្នុង​ករណី ឆ្លង​វីរុស​មានទឹក​ចេញពី​ភ្នែក ឬ​ប៉ះ​វត្ថុ​ដែល​កខ្វក់​ដោយ​ការ​ហូរ​ទឹករំអិល ។ អ្នក​ត្រូវ​តែ​លាង​សម្អាត​ដៃ របស់​អ្នក​ឱ្យ​បាន​ញឹកញាប់ និង​មិន​គួរ​ចែក​កន្សែង ឬ​ឧបករណ៍​ប្រើប្រាស់​ជាមួយ​អ្នក​ដទៃ​ឡើយ​៕ ដោយ ៖ សហការី