
អាមេរិក ៖ ប៉ូលិសរដ្ឋប្រដាប់ដោយគ្រឿងសឹក និងប្រដាប់ប្រដាកុបកម្មបានតម្រង់ជួរនៅព្រឹកថ្ងៃសុក្រ ក្បែរទីធ្លា ប៉ូលិស Minneapolis ដែលត្រូវបានដុតបំផ្លាញ ដោយក្រុមអ្នកតវ៉ាពេញមួយយប់បន្ទាប់ពីការស្លាប់របស់ បុរសស្បែកខ្មៅម្នាក់ ដែលគ្មានអាវុធនៅក្នុងសប្តាហ៍នេះនៅក្នុងមន្ទីរឃុំឃាំង។ ដោយមានមួកការពារសុវត្ថិភាព ជាមួយនឹងខែលការពារមុខ និងកាន់ដំបងពួកគេបានឈរនៅក្បែរកន្លែងនោះដែលពោរពេញទៅដោយកម្ទេចកម្ទី បន្ទាប់ពីការប្រឈមមុខគ្នាមួយយប់។

ពួកគេបានឆ្លើយតបវិញដោយគប់គ្រាប់កាំភ្លើងទៅលើមន្ត្រី ខណៈដែលអ្នកផ្សេងទៀតរត់គេចខ្លួន។ អគ្គិភ័យបានឆាបឆេះពេញមួយយប់នៅ Minneapolis នៅពេលដែលហ្វូងមនុស្ស បានបំបែកបង្អួច និងត្រូវបាន ចោទប្រកាន់ថា បានផ្លោះពីលើរបង ដើម្បីចូលទៅកាន់តំបន់ទី៣ របស់ប៉ូលីស។ អ្នកផ្សេងទៀតបានបោះកាំជ្រួចឆ្ពោះទៅទីធ្លា ដែលនៅជិតកន្លែងដែល Floyd ត្រូវបានគេថតនៅលើវីដេអូជាមួយនឹងមន្ត្រីម្នាក់លុតជង្គង់នៅករបស់គាត់កាលពីថ្ងៃចន្ទមុនពេលគាត់ស្លាប់។ មុនពេលប៉ូលិសរដ្ឋមកដល់ទីធ្លាត្រូវបានបោះបង់ចោលបន្ទាប់ពីមន្ត្រីត្រូវបានគេជម្លៀសចេញកាលពីថ្ងៃព្រហស្បតិ៍។

បុគ្គលិកឆ្មាំសន្តុសុខជាតិ នៃរដ្ឋមិនីសូតាជាង ៥០០នាក់ បានកេណ្ឌទៅទីតាំង ជាច្រើននៅក្នុងតំបន់ Minneapolis រួមទាំងធនាគារ ហាង និងឱសថស្ថាន។ ឆ្មាំសន្តិសុខជាតិមីនីសូតាបាននិយាយថា « បេសកកម្មរបស់យើង គឺការពារអាយុជីវិត ការពារទ្រព្យសម្បត្តិ និងសិទ្ធិធ្វើបាតុកម្មដោយសន្តិវិធី» ។ «គោលបំណងសំខាន់គឺដើម្បីធានាថា ផ្នែកពន្លត់អគ្គិភ័យអាចឆ្លើយតបនឹងការហៅទូរស័ព្ទ» ។
ក្រុមមន្ត្រីក្រុងបានព្រមាន ក្រុមអ្នកតវ៉ានៅយប់ថ្ងៃព្រហស្បតិ៍ ឲ្យចាកចេញពី តំបន់មុនដោយនិយាយថា វាអាចស្ថិតនៅក្នុងគ្រោះថ្នាក់នៃការផ្ទុះដោយសារតែ « របាយការណ៍ដែលមិនបានបញ្ជាក់» នៃបណ្តាញហ្គាស។ Floyd ត្រូវបានចាប់ខ្លួនបន្ទាប់ពីគាត់ចោទថា បានប្រើប្រាស់លុយ ក្លែងក្លាយនៅហាងមួយ។ វីដេអូឃ្លាំមើលពីខាងក្រៅហាក់ដូចជាផ្ទុយពីការអះអាងរបស់ប៉ូលិសដែលថាគាត់បានជំទាស់នឹងការចាប់ខ្លួន។ កំហឹងបានកើនឡើងបន្ទាប់ពីវីដេអូលេចចេញមកបង្ហាញពីមន្ត្រី Minneapolis លុតជង្គង់លើករបស់គាត់ក្នុងពេលចាប់ខ្លួន។ Floyd គ្មានអាវុធ និងត្រូវគេដាក់ខ្នោះដៃ ហើយបានស្រែកថា គាត់មិនអាចដកដង្ហើមបានមុនពេលគាត់ស្លាប់៕ ដោយ ៖ សហការី